ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិន៖ បញ្ហាប្រភពវីរុសកូវីដ-19 គួរទុកឱ្យអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវ តែមិនមែនសន្មតដោយអ្នកនយោបាយនោះទេ

2020-05-07 15:42:36

ចំពោះទង្វើដែលអ្នកនយោបាយអាមេរិកមួលបង្កាច់កេរ្តិ៍ឈ្មោះចិនក្នុងបញ្ហាប្រភពវីរុសកូវីដ-19 លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបកាលពីថ្ងៃទី ៦ ខែឧសភាថា កន្លងមកនេះ ក្នុងប្រទេសអាមេរិកមានការរៀបរាប់និងការផ្សព្វផ្សាយជាច្រើនស្តីពីបញ្ហាស្វែងរកប្រភពវីរុសកូវីដ-19 ។ បញ្ហាប្រភពវីរុសគឺជាបញ្ហាវិទ្យាសាស្ត្រដ៏ស្មុគស្មាញ ដូចនេះគួរពឹងផ្អែកលើអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញវេជ្ជសាស្ត្រ ធ្វើការសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់និងល្អិតល្អន់ ទើបអាចស្វែងរកចម្លើយបាន តែមិនមែនតាមការពិភាក្សាវាយតម្លៃនិងសន្មតដោយអ្នកនយោបាយនោះទេ។ ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការមួលធ្វើឱ្យបញ្ហាប្រភពវីរុសទៅជាបញ្ហានយោបាយក្នុងបំណងមួលបង្កាច់កេរ្តិ៍ឈ្មោះប្រជាជាតិដទៃ សូមអំពាវនាវម្តងទៀតថា អ្នកទាំងអស់គ្នាត្រូវគោរពតាមវិទ្យាសាស្ត្រ ជៀសឆ្ងាយពីកលល្បិច។

សូមបញ្ជាក់ថា លោក Mark Milley ប្រធានអគ្គលេនាធិការចម្រុះសហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃទី ៥ ខែឧសភាថា អាមេរិកមិនដឹងច្បាស់ទេអំពីប្រភពវីរុសកូវីដ-19 ភស្តុតាងបានបង្ហាញថា វីរុសកូវីដ-19 កើតមកពីធម្មជាតិ មិនមែនបង្កើតឡើងដោយមនុស្សនោះទេ។

កាលពីថ្ងៃទី ៥ ខែឧសភាថា ពេលទទួលបទសម្ភាសន៍ពីCGTN លោកបណ្ឌិត Jay Bhattacharya សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Stanford បានថ្លែងថា បន្ទាប់ពីបានធ្វើតេស្តអង្គបដិប្រាណក្នុងស្រុក Santa Clara រដ្ឋCalifornia បានរកឃើញថា ករណីឆ្លងជំងឺកូវីដ-19 លើកដំបូងក្នុងសហរដ្ឋអាមេរិកអាចកើតឡើងនៅសប្តាហ៍ទី ១ ឬសប្តាហ៍ទី ២ នៃខែមករាឆ្នាំ2020 ។

របាយការណ៍សិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដ ១៩ ដែលដឹកនាំដោយក្រុមគ្រូពេទ្យបារាំងបានបញ្ជាក់ថា វីរុសកូវីដ ១៩ បានរីករាលដាលនៅក្នុងប្រទេសបារាំងតាំងពីចុងខែធ្នូ ឆ្នាំ2019 ។ចំណែកឯCNN អាមេរិកបានចេញផ្សាយកាលពីថ្ងៃទី៥ខែឧសភាថា អ្នកស្រាវជ្រាវអង់គ្លេសបានធ្វើការវិភាគលើហ្សែននៃសំណាកវីរុសកូវីដ១៩ដែលយកពីអ្នកជំងឺ៧៦០០នាក់លើពិភពលោកហើយរកឃើញថា វីរុសនេះបានចាប់ផ្តើមរីករាលដាលក្នុងក្របខ័ណ្ឌពិភពលោកនៅចុងឆ្នាំ២០១៩។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ