ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អគ្គនាយកWHO៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅទូទាំងពិភពលោកគិតជាមធ្យមកើនថ្មី 8 ម៉ឺនករណីក្នុងមួយថ្ងៃ

2020-05-07 15:04:07

លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងនៅថ្ងៃទី ៦ ខែឧសភាថា ចាប់ពីដើមខែមេសាមក អង្គការសុខភាពពិភពលោកទទួលបានសេចក្តីរាយការណ៍អំពីចំនួនអ្នកឆ្លងជំងឺកូវីដ-19 កើនថ្មីដែលគិតជាមធ្យមមួយថ្ងៃកើនឡើង 8 ម៉ឺនករណី។ លោកបានបញ្ជាក់ថា ការរីករាលដាលជាសកលនៃជំងឺកូវីដ-19 បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ការផ្តល់សេវាកម្មសុខាភិបាលជាមូលដ្ឋាន។ ប្រទេសនិងតំបន់នីមួយៗ ត្រូវមានវិធានការបង្ការជំងឺឆ្លងដោយផ្អែកលើសភាពការណ៍ជាក់ស្តែងនិងសមត្ថភាពរៀងៗខ្លួន។ អង្គការសុខភាពពិភពលោកបានប្រកាសរួចហើយនូវសេចក្តីណែនាំថ្នាក់ជាតិស្តីពីវិធីសាស្ត្រ គាំពារសេវាសុខាភិបាលក្នុងសហគមន៍។ បណ្តាប្រទេសនានាត្រូវដកវិធានការបិទក្រុងឬ បិទប្រទេសជាដំណាក់កាល ដោយសារប្រព័ន្ធសុខាភិបាលដ៏រឹងមាំ ជាមូលដ្ឋាននៃការងើបឡើងវិញនៃសេដ្ឋកិច្ច។

ដោយឡែក តាមព័ត៌មានបានឱ្យដឹងថា ប្រទេសរុស្ស៊ីនិងដកវិធានការដាក់កំហិតបង្ការជំងឺជាបណ្តើៗពីថ្ងៃទី ១២ ខែឧសភាតទៅ ខណៈប្រទេសអាល្លឺម៉ង់បានអនុញ្ញាតឱ្យបើកការប្រកួតកីឡាបាល់ទាត់ឡើងវិញនៅពាក់កណ្តាលខែឧសភា ហើយឱ្យវិស័យពាណិជ្ជកម្មក្នុងស្រុកក៏នឹងស្តារឡើងវិញដែរ។ ចំណែកឯប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ឥឡូវក៏បានឱ្យបុគ្គលិកចូលធ្វើការងារនិងស្តារផលិតកម្មឡើងវិញ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ