ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបានថ្លែងថា អាមេរិកមិនដឹងច្បាស់ពីប្រភពវីរុសកូវីដ-19 ទេ

2020-05-06 17:23:25

លោក Mark Milley ប្រធានអគ្គលេនាធិការចម្រុះសហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃទី ៥ ខែឧសភាថា អាមេរិកមិនដឹងច្បាស់ទេអំពីប្រភពវីរុសកូវីដ-19 ភស្តុតាងបានបង្ហាញថា វីរុសកូវីដ-19 កើតមកពីធម្មជាតិ មិនមែនបង្កើតឡើងដោយមនុស្សនោះទេ។ការថ្លែងបែបនេះខុសគ្នាពីការអះអាងរបល់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នាពេលកន្លងនេះដែលបាននិយាយថា ប្រភពវីរុសមកពីក្រុងវូហានប្រទេសចិន។

លោកវេជ្ជបណ្ឌិត Fauci ប្រធានមន្ទីរស្រាវជ្រាវរោគសញ្ញាអាឡែរហ្ស៊ីនិងជំងឺឆ្លងជាតិអាមេរិកក៏បានថ្លែងកាលពីថ្ងៃទី ៤ ឧសភា ថា ភស្តុតាងបច្ចុប្បន្ននេះបានបញ្ជាក់ថា វីរុសកូវីដ-19 មិនមែនបង្កើតឡើងក្នុងបន្ទប់ពិសោធន៍ចិននោះទេ។

ចំណែកឯការិយាល័យអគ្គាធិការទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិកបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ៣០ ខែមេសាថា មជ្ឈដ្ឋានស៊ើបការណ៍អាមេរិកទទួលស្គាល់ជាទូទៅនូវគំនិតឯកភាពលើវិស័យវិទ្យាសាស្ត្រ ពោលគឺ វីរុសកូវីដ-19 មិនមែនបង្កើតដោយមនុស្ស ឬកែច្នៃពីហ្សែននោះទេ។

ដោយឡែក កាសែត«The New York Times »បានចុះផ្សាយមុននេះថា អ្នកនយោបាយអាមេរិកដូចជាលោក Pompeo ជាដើមបានដាក់សម្ពាធលើអង្គការស៊ើបការណ៍អាមេរិកឱ្យស្វែងរកឯកសា ដែលអាចទម្លាក់កំហុសនៃការផ្ទុះជំងឺឆ្លងទៅលើប្រទេសចិន ក្នុងបំណងបង្វែរការរិះគន់របស់សាធារណជនលើរដ្ឋាភិបាលលោកត្រាំដែលអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទៅលើប្រទេសដទៃ៕




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ