ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិមចិនផ្ញើលិខិតអបអរសាទរចំពោះការបំពេញភារកិច្ចហោះហើរជាលើកដំបូងដោយជោគជ័យនៃរ៉ុកែ្កតដឹកជញ្ជូនឈ្មោះ Long March-5B

2020-05-06 15:46:17

កាលពីថ្ងៃទី ៥ ខែឧសភា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរចំពោះការបំពេញភារកិច្ចហោះហើរលើកដំបូងដោយជោគជ័យនៃរ៉ុក្កែតដឹកជញ្ជូនឈ្មោះ Long March-5B។

សារលិខិតបានបញ្ជាក់ថា ភាពជោគជ័យនេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជំហានទី ៣ នៃកម្មវិធីដឹកជញ្ជូនមនុស្សទៅកាន់អវកាសនៃប្រទេសចិន ។ នេះជាសមិទ្ធផលថ្មីបំផុតក្នុងការដើរតាមផ្លូវនវានុវត្តន៍ដោយម្ចាស់ការដែលមានលក្ខណៈពិសេសចិន បានលើកទឹកចិត្តដល់បក្សនិងយោធា ក៏ដូចជាប្រជាជនចិនគ្រប់ជនជាតិឱ្យខិតខំប្រឹងប្រឹងតទៅទៀត ដើម្បីត្រួសត្រាយបរិបទថ្មីនៃបុព្វហេតុសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ។

សារលិខិតបានបញ្ជាក់ទៀតថា កម្មវិធីដឹកជញ្ជូនមនុស្សទៅកាន់អវកាសជំហានក្រោយនឹងជួបភាពលំបាកនិងបញ្ហាប្រឈមយ៉ាងស្មុគស្មាញ ។ រំពឹងថា ក្រោមការណែនាំនៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកប្រធានរដ្ឋស៊ី ជីនភីង អ្នកទាំងអស់គ្នានឹងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងមុតមាំ ខំប្រឹងតស៊ូដើម្បីបង្កើតសមិទ្ធផលថ្មី ក្នុងន័យរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ