ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លទ្ធផលស្រាវជ្រាវថ្មីបំផុតនៃសកលវិទ្យាល័យ Stanfordបានបង្ហាញថា ចំនួនជាក់ស្តែងនៃអ្នកឆ្លងជំងឺកូវីដ-19 នៅអាមេរិកមានច្រើនជាងទិន្នន័យដែលបានប្រកាស

2020-05-06 15:37:28

តាមទិន្នន័យថ្មីបំផុតដែលប្រកាសដោយសកលវិទ្យាល័យ Johns Hopkins នាថ្ងៃទី ៥ ខែឧសភាបានឱ្យដឹងថា គិតត្រឹមថ្ងៃ ទី ៥ ខែឧសភា ចំនួនអ្នកឆ្លងជំងឺកូវីដ-19 ក្នុងប្រទេសអាមេរិកសរុបបានលើសពី 120 ម៉ឺននាក់ ករណីស្លាប់សរុបបានលើសពី 7 ម៉ឺននាក់។

គេហទំព័រព័ត៌មានCGTN បានផ្សាយដំណឹងកាលពីថ្ងៃទី ៥ ខែឧសភាថា ពេលទទួលបទសម្ភាសន៍ពីCGTN លោកបណ្ឌិត Jay Bhattacharya សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Stanford បានថ្លែងថា បន្ទាប់ពីបានធ្វើតេស្តអង្គបដិប្រាណក្នុងស្រុក Santa Clara រដ្ឋCalifornia បានរកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-19 ក្នុងតំបន់តាមពិតត្រូវជា ៥០ ឬ ៦០ ដងនៃចំនួនអ្នកឆ្លងដែលត្រូវបានប្រកាស។ ហើយករណីឆ្លងជំងឺកូវីដ-19 លើកដំបូងក្នុងសហរដ្ឋអាមេរិកអាចកើតឡើងនៅសប្តាហ៍ទី ១ ឬសប្តាហ៍ទី ២ នៃខែមករាឆ្នាំ2020 ។

សូមចុច Link ចូលទស្សនាឃ្លីបវីដេអូបទសម្ភាសន៍




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ