ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកZhang Ming តំណាងរដ្ឋាភិបាលចិនចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូស្តីពីការសន្យាបរិច្ចាគបប្រាក់អន្តជាតិដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩

2020-05-06 14:53:56

កាលពីថ្ងៃទី ៤ ខែឧសភា លោកZhang Ming តំណាងរដ្ឋាភិបាលចិនបានអញ្ជើញចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូស្តីពីការសន្យាបរិច្ចាគប្រាក់អន្តជាតិដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩ ព្រមទាំងថ្លែងសុន្ទរកថា ។

លោកZhang Ming បានថ្លែងថា ប្រឈមនឹងជំងឺកូវីដ ១៩ បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែជាសហគមន៍រួមវាសនាតែមួយ ។ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានផ្តួចផ្តើមគំនិតឱ្យសហគមន៍អន្តរជាតិមានជំនឿចិត្តយ៉ាងមុតមាំ និងសាមគ្គីគ្នាដើម្បីទប់ទល់នឹងជំងឺឆ្លង ប្រទេសចិនរីករាយផ្តល់ការគាំទ្រយ៉ាងសកម្ម ។ ប្រទេសចិនជាសមាជិកមួយក្នុងសហគមន៍អន្តជាតិដែលមានទំនួលខុសត្រូវ ថ្វីត្បិតតែការបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួននៅតែស្ថិតក្នុងភាពលំបាកដដែលក្តី ក៏នៅតែខំប្រឹងផ្តល់ជំនួយដល់ប្រទេសដទៃអស់ពីលទ្ធភាព ។ ភាគីចិនសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាផ្តល់ការគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីនិងពហុភាគី ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ