ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសជាច្រើនបានបរិច្ចាគប្រាក់សរុប 8000 លានដុល្លាអាមេរិក ដើម្បីគាំទ្រការស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ-19 ខណៈអាមេរិកមិនបានចូលរួមឡើយ

2020-05-06 14:40:00

ដើម្បីគាំទ្រនិងឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់អង្គការសុខភាពពិភពលោក ជំរុញការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 កាលពីថ្ងៃទី ៤ ខែឧសភា សហភាពអឺរ៉ុបនិងប្រទេសមួយចំនួនបានរួមគ្នាបើកធ្វើសន្និបាតតាមអនឡាញស្តីពី «ការបរិច្ចាគប្រាក់អន្តរជាតិ ដើម្បីទប់ទល់ជំងឺកូវីដ-19 » ហើយទទួលបានប្រាក់បរិច្ចាគសរុបដល់ទៅ 8000 លានដុល្លាអាមេរិក។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងថា ពិភពលោកទាំងមូលបានបង្ហាញនូវស្មារតីសាមគ្គីភាពដើម្បីផលប្រយោជន៍រួម។

ក៏ប៉ុន្តែ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានផ្សាយដំណឹងថា ខណៈប្រទេសជាច្រើនលើលោករួមទាំង ចិន បារាំង អង់គ្លេសជាដើម និងអង្គការអន្តរជាតិជាច្រើនសុទ្ធតែបានចាត់បញ្ជូនតំណាងចូលរួមសន្និបាតលើកនេះ សហរដ្ឋអាមេរិកមិនបានចូលរួមនោះទេ ។ទង្វើរបស់អាមេរិកត្រូវមតិសាធារណៈរិះគន់និងចោទជាមន្ទិលសង្ស័យជាទូទៅ។

កាសែត«The New York Times» បានរិះគន់ថា មាគ៌ាឯកោដែលអាមេរិកកំពុងដើរគឺធ្វើផ្ទុយខ្លាំងពីបណ្តាប្រទេសនានា ដោយសារការបរិច្ចាគប្រាក់លើកនេះបានបង្ហាញនូវកិច្ចខិតខំនៃពហុភាគីនិយម៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ