ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់សារភាពពីអាកប្បកិរិយាការងាររបស់ខ្លួន ៖ យើងធ្លាប់ភូតកុហក បោកបញ្ឆោតនិងលួចរបស់គេ

2020-05-05 16:15:55

ពេលថ្លែងសុន្ទរកថានៅសកលវិទ្យាល័យA&M នៃរដ្ឋតិចសាស់អាមេរិកកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់បានសារភាពថា ៖ “ ខ្ញុំធ្លាប់កាន់តំណែងជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក ។ យើងធ្លាប់បានកុហក បោកបញ្ឆោតនិងលួចរបស់គេ ។ យើងថែមទាំងបានបើកវគ្គបណ្តុះបណ្តាលពីជំនាញទាំងនេះទៀតផង ។ នេះទើបជាមោទនភាពរបស់អាមេរិកក្នុងកាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ។ ” ពាក្យសម្តីទាំងនេះគឺពិតជាមុខក្រាស់ឥតអៀនខ្មាស់ ។

ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សាព្វផ្សាយ ABC អាមេរិកកាលពីថ្ងៃទី ៣ ខែឧសភា លោក Mike Pompeoបានអះអាងថា “ មានភស្តុតាងជាច្រើន ”បានបញ្ជាក់ថា វីរុសកូវីដ ១៩ មានប្រភពចេញពីបន្ទប់ពិសោធន៍នៅក្រុងវូហាន ប៉ុន្តែមិនបាននិយាយថាភស្តុតាំងទាំងនោះនៅឯណាទេ ។ ពេលត្រូវពិធិករចោទសួរថា ការលើកឡើងនេះផ្ទុយពីសេចក្តីថ្លែងការណ៍នៃការិយាល័យទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិក លោក Mike Pompeo បែរជាបាននិយាយថា៖ “ ខ្ញុំធ្លាប់មើលរបាយការណ៍នៃទីភ្នាក់ងារស៊ើបការណ៍ជាតិ។ ខ្ញុំគ្មានហេតុផលនិយាយថា ពួកគេធ្វើខុសទេ ។ “

លោក Mike Pompeo និយាយក្រឡាស់ចុះឡើងក្នុងពេលទទួលបទសម្ភាសន៍តាមទូរទស្សន៍ ។ លោក Mike Pompeo គ្មានភស្តុតាងអ្វីទាល់តែសោះពេលត្រូវគេចោទសួរ ។ ទង្វើរបស់លោក Mike Pompeo បានធ្វើឱ្យប្រជាជនអាមេរិកបាត់ជំនឿចិត្ត ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លូវទូតរបស់អាមេរិក ថែមទាំងបានបំផ្លាញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ