ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកត្រាំអះអាងថា នឹងផលិតបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមុនចុងឆ្នាំ២០២០ មជ្ឈដ្ឋាននានានៃសហរដ្ឋអាមេរិកបានចោទជាមន្ទិលសង្ស័យចំពោះការនេះ

2020-05-05 15:15:51

ពេលចូលរួមកម្មវិធីទូរទស្សន៍Foxអាមេរិកកាលពីថ្ងៃទី ៣ ខែឧសភាតាមម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកជឿជាក់ថា អាមេរិកអាចផលិតបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមុនចុងឆ្នាំ២០២០ ។ ប៉ុន្តែលោកត្រូវរងការចោទជាមន្ទិលភ្លាមៗបន្ទាប់ពីលោកបានថ្លែងបែបនេះ ។

ទោះបីលោកត្រាំមានជំនឿចិត្តយ៉ាងមុតមាំក្តី ប៉ុន្តែកាលបរិច្ឆេទរបស់លោកគឺខ្លីជាងឆ្ងាយការប៉ាន់ប្រមាណប្រកបដោយសុទិដ្ឋិនិយមរបស់ទីប្រឹក្សាផ្នែកសុខាភិបាលសាធារណៈនៃរដ្ឋាភិបាលអាមេរិក ។

លោក HoldenThorp និពន្ធនាយកនៃទស្សនាវដ្តី « វិទ្យាសាស្ត្រ » អាមេរិកបានសសេរអត្ថបទបញ្ជាក់ថា ការស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាំបាច់ត្រូវឈរលើមូលដ្ឋានតាមបែបវិទ្យាសាស្ត្រ ថែមទាំងត្រូវធានាបាននូវសុវត្ថិភាពផងដែរ ។ ហេតុដូច្នេះ វាត្រូវចំណាយពេលវេលាមួយឆ្នាំកន្លះឬយូរជាងនេះទៅទៀត ។ ថ្វីត្បិតតែលោកត្រាំចង់ផលិតវ៉ាក់សាំងឱ្យបានលឿនក្តី ក៏ត្រូវគោរពតាមវិទ្យាសាស្ត្រផងដែរ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ