ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកនយោបាយអាមេរិកទារសំណងពីប្រទេសចិន គឺ “ ចោរស្រែកចាប់ចោរ “

2020-04-25 14:53:10

ទន្ទឹមនឹងសភាពឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិកមានភាពកាន់តែធ្ងន់ធ្ងរ ប្រជាជនអាមេរិកមួយចំនួនបានលេងកលល្បិចដែលប្តឹងប្រទេសចិនដើម្បីទារសំណង។ ការប្តឹងផ្តេសផ្តាសបែបនេះគឺគ្មានមូលដ្ឋានផ្នែកច្បាប់និងទីសំអាងការពិតអ្វីទាល់តែសោះ ជាចោរស្រែកចាប់ចោរតែប៉ុណ្តោះ ជាទង្វីអយុត្តិធម៌ដែលមិនត្រូវអន្តរជាតិទទួលយកទេ ។

បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ កន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួនគិតតែផលប្រយោជន៍ផ្នែកនយោបាយ មិនបានចាត់ទុកសុវត្ថិភាពផ្នែកអាយុជីវិតនិងសុខភាពរបស់ប្រជាជនជារឿងចម្បង ហើយបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ បណ្តាលឱ្យករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិកមានចំនួនច្រើនបំផុតលើពិភពលោក ។

មនុស្សជាតិទាំងមូលសុទ្ធតែជាជនរងគ្រោះពីជំងឺកូវីដ ១៩ ។ សហគមន៍អន្តរជាតិមិនធ្លាប់មានករណីមុនដែលទារសំណងពីប្រទេសឬជនជាតិណាមួយដោយសារព្រឹត្តិការណ៍សុខាភិបាលសាធារណៈទេ ពីព្រោះទង្វីនេះចៀសមិនផុតទេនឹងញុះញ់ឱ្យចងគំនុំគ្នាក្នុងក្របខ័ណ្ឌសកលលោក បណ្តាលឱ្យកើតមានសោកនាដកម្ម ។

ពេលបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិកមានជាង ៨ សែន ៦ ម៉ឺននាក់ ។ អ្នកនយោបាយអាមេរិកមួយចំនួននៅតែចង់ច្រានចោលទំនួលខុសត្រូវដដែល គ្មានអ្វីគួរឱ្យសង្ស័យទេនឹងបណ្តាលឱ្យប្រជាជនអាមេរិកធ្លាក់ក្នុងគ្រោះថ្នាក់កាន់តែខ្លាំង ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ