ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងលើកទឹកចិត្តឱ្យប្រជាជនចូលរួមចំណែកដ៏ឆ្នើមសម្រាប់ប្រជាជាតិចិនក្នុងយុគសម័យថ្មី

2020-04-23 16:59:01

កាលពីថ្ងៃទី២២ខែមេសា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលកំពុងចុះត្រួតពិនិត្យការងារនៅខេត្តស្រានស៊ីបានធ្វើដំណើរទៅកាន់ទីក្រុងXi'anជាទីរួមខេត្ត លោកបានលើកទឹកចិត្តឱ្យប្រជាជនបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានសមិទ្ធផលថ្មីៗក្នុងការអភិវឌ្ឍនិងស្វែងរកឱកាសអភិវឌ្ឍន៍ក្នុងអំឡុងពេលកើតមានជំងឺឆ្លង ដើម្បីចូលរួមចំណែកដ៏ឆ្នើមសម្រាប់ប្រជាជាតិចិនក្នុងយុគសម័យថ្មី។

សកលវិទ្យាល័យគមនាគមន៍ក្រុងXi'an ជាសលកវិទ្យាល័បង្កើតឡើងមុនគេមួយក្នុងចំណោមសកលវិទ្យាល័យប្រទេសចិន ដែលបានបណ្តុះបណ្តាលធនធានមនុស្សចំនួន២៧ម៉ឺននាក់សម្រាប់ការអភិវឌ្ឍប្រទេសជាតិតាំងពីឆ្នាំ១៩៥០មក ក្នុងនោះមាន៤០ភាគរយបានធ្វើការនៅតំបន់ភាគខាងលិចប្រទេស។កាលពីថ្ងៃទី២២ខែមេសា លោកស៊ីជីនភីងបានទៅដល់សកលវិទ្យាល័យគមនាគមន៍ក្រុងXi'anដោយបានលើកទឹកចិត្តគ្រូបង្រៀននិងសិស្សានុសិស្សឱ្យបន្តចូលរួមចំណែកជាពុទ្ធិនិងកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍតំបន់ភាគខាងលិចនិងកិច្ចកសាងប្រទេសជាតិ។

លោកស៊ីជីនភីងបានថ្លែងថា ការវិវឌ្ឍដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តសុទ្ធតែទទួលបានពីគ្រោះមហន្តរាយ ប្រជាជាតិយើងបានរីកចម្រើនឡើងក្នុងគ្រាដ៏លំបាកបែបនេះ។ខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះប្រជាជននៅតំបន់ភាគខាងលិច ថាមុខជាអាចចូល រួមចំណែកដ៏ឆ្នើមសម្រាប់ប្រជាជាតិចិនក្នុង យុគសម័យថ្មីជាមិនខាន។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ