ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង្គការស្បៀងអាហារនិងកសិកម្មអ.ស.ប.អំពាវនាវឱ្យធានាដល់សន្តិសុខស្បៀងអាហារ

2020-04-23 16:05:48

អង្គការស្បៀងអាហារនិងកសិកម្មអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២១ ខែមេសា ដើម្បីរួមជាមួយមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ ធនាគារពិភពលោក និងកម្មវិធីស្បៀងអាហារពិភពលោក អំពាវនាវឱ្យបណ្តាប្រទេសនានាធ្វើសកម្មភាពរួម ដើម្បីធានាកុំឱ្យសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-19នាពេលបច្ចុប្បន្ននេះ ក្លាយជាគំរាមកំហែងលើសន្តិសុខស្បៀងអាហារ។

សេចក្តីថ្លែងការណ៍នេះបានដាស់តឿនគ្រប់ប្រទេស ជាពិសេសប្រទេសពាណិជកម្មសំខាន់ៗ ត្រូវធានាជាក់លាក់នូវស្ថិរភាព តម្លាភាព និងភាពអាចជឿទុកចិត្តបាននៃខ្សែសង្វាក់ផ្គត់ផ្គង់នៃទីផ្សារស្បៀងអាហារ។

បើតាម«របាយការណ៍ស្តីពីវិបត្តិស្បៀងសកលលោក»ដែលចេញផ្សាយនាថ្ងៃដដែលឱ្យដឹងថាក្នុងឆ្នាំ ២០២០ នេះ ចំនួនមនុស្សទូទាំងពិភពលោកដែលប្រឈមនឹងវិបត្តិខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរប្រហែលនឹងកើនដល់ 265 លាននាក់៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ