ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Ian Lipkin“អ្នកប្រមាញ់ វីរុស”ថ្លែងថា គ្មានភស្តុតាងអ្វីបញ្ជាក់ថារីរុសបង្កើតឡើងដោយមនុស្សឬធ្លាយចែញពីបន្ទប់បិសោធន៍នោះទេ

2020-04-23 16:04:54

លោកIan Lipkinសាស្រ្តាចារ្យ នៃ សាកលវិទ្យាល័យ Columbiaអាមេរិកដែលត្រូវគេហៅថា “អ្នកប្រមាញ់ វីរុស”បានថ្លែងកាលពីថ្ងៃទី២១ខែមេសាតាមម៉ោងក្នុងតំបន់នាពេលផ្តល់សម្ភាសន៍ជាមួយទូរទស្សន៍ស៊ីអិនអិនថា ភស្តុតាងបញ្ជាក់ថាវីរុសកូវីដ១៩កើតចេញពីបន្ទប់ពិសោធន៍គឺសូន្យ ហើយក៏គ្មានភស្តុតាងថាគាំទ្រវីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍ដែរ។

លោកIan Lipkinបន្តថា លោកផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវពីលំដាប់ហ្សែននៃវីរុសនេះ ដែលអាចពិនិត្យពិច័យថាវាកើតចេញពីសត្វប្រចៀវម្យ៉ាង។ រាល់បីទៅប្រាំឆ្នាំម្តងក៏លេចចេញករណីជំងឺឆ្លងថ្មីដែលបណ្តាលមកពីមនុស្សយើងទៅបំផ្លាញទីជម្រករបស់សត្វនិងបណ្តាលឱ្យសត្វទាំងនេះបង្ខំចិត្តជម្លៀសចេញ ។គឺមនុស្សយើងបានបង្កបញ្ហានេះ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ