ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង្គការសុខភាពពិភពលោកថ្លែងថា វីរុសកូវីដ ១៩ នឹងរស់នៅជាមួយមនុស្សជាតិក្នុងរយៈពេលយូរ

2020-04-23 16:01:02

លោកTedros ប្រធានអង្គការសុខភាពពិភពលោកបានថ្លែងនៅក្រុងហ្សឺណែវកាលពីថ្ងៃទី ២២ ខែមេសាថា វីរុសកូវីដ ១៩ មានគ្រោះថ្នាក់យ៉ាងខ្លាំង ។ ជំងឺនេះងាយរីករាលដាលឡើងវិញ ដូច្នេះ វីរុសកូវីដ ១៩ នឹងរស់នៅជាមួយមនុស្សជាតិក្នុងរយៈពេលយូរ ។

លោកTedros បានថ្លែងថា ពេលបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកទទួលបានការរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ជិត ២ លាន ៥ សែនករណី ។ ករណីឆ្លងជំងឺកូវីដ ១៩ នៃបណ្តាប្រទេសអឺរ៉ុបខាងលិចភាគច្រើនមានស្ថិរភាពហើយ ចំណែកឯនៅក្នុងតំបន់ទ្វីបអាហ្វ្រិក ភាគកណ្តាលនៃអាមេរិកខាងត្បូងនិងអឺរ៉ុបខាងកើតបានរកឃើញករណីឆ្លងវីវុសកូវីដ ១៩ មិនច្រើនទេ ពីព្រោះប្រទេសភាគច្រើនក្នុងតំបន់ទាំងនោះនៅតែឋិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដដែល ។ ហេតុដូច្នេះ អង្គការសុខភាពពិភពលោកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដើម្បីបង្រួញគម្លាតសមត្ថភាពនៃការបង្ការជំងឺឆ្លង ។

ជុំវិញការចោទជាមន្ទិលសង្ស័យថា តើអង្គការសុខភាពពិភពលោកត្រូវបញ្ចេញការព្រមានពីជំងឺកូវីដ ១៩ ឱ្យបានលឿនជាងនេះ? លោកTedros បានឆ្លើយតបថា អង្គការសុខភាពពិភពលោកបានបញ្ចេញការព្រមានក្នុងខណៈពេលដ៏ត្រឹមត្រូវ ពោលគឺកាលពីជិត ៣ ខែមុនឯណោះ ។ កាលនោះ ករណីឆ្លងជំងឺកូវីដ ១៩ ក្រៅពីប្រទេសចិនមានត្រឹមតែ ៨២ ករណីប៉ុណ្ណោះ ដូច្នេះ ប្រទេសនានាមានពេលវេលាគ្រប់គ្រាន់សម្រាប់ការទប់ទល់នឹងជំងឺនេះ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ