ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចប្រជុំនៃក្រុមការងារដឹកនាំការទប់ទល់នឹងជំងឺកូវីដ ១៩ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រារព្ធឡើង

2020-04-23 15:59:21

កិច្ចប្រជុំនៃក្រុមការងារដឹកនាំការទប់ទល់នឹងជំងឺកូវីដ ១៩ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រារព្ធឡើងកាលពីថ្ងៃទី ២២ ខែមេសា ដោយបានបញ្ជាក់ថា ប្រទេសចិនត្រូវតែបង្ការការរីករាលដាលឡើងវិញនូវជំងឺកូវីដ ១៩ យ៉ាងដាច់ខាត បង្ការនិងគ្រប់គ្រងជំងឺឆ្លងជាប្រចាំព្រមទាំងជំរុញការរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់នៃសេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយ ។ ពិសេសត្រូវបង្កើនការធ្វើតេស្តអាស៊ីដនុយគ្លេអិចនិងអង្គបដិប្រាណនៃវីរុសឱ្យបានកាន់តែច្រើន ។

កិច្ចប្រជុំបានបញ្ជាក់ថា ត្រូវលើកកម្ពស់កម្រិតបច្ចេកវិទ្យានៃការធ្វើតេស្ត បង្កើនផលិតភាពនិងការប្រើប្រាស់ផ្នែកពាណិជ្ជកម្មនូវឧបករណ៍ធ្វើតេស្តដែលងាយស្រួលប្រើថែមទាំងប្រកបដោយភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវបង្កើនការបង្ការនិងគ្រប់គ្រងជំងឺតាមច្រកចេញចូលព្រំដែន ។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស៊ីជម្រៅ ក៏ដូចជាបង្កើនការពិនិត្យនិងគ្រប់គ្រងគុណភាពនៃសម្ភារៈបង្ការជំងឺឆ្លង ព្រមទាំងធ្វើកិច្ចសម្រួលស្រួលដល់ការនាំចេញសម្ភារៈបង្ការជំងឺឆ្លងផងដែរ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ