ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគជាវីដេអូឃ្លីបនៃCGTN « Is China to blame for the COVID-19 pandemic?/ តើប្រទេសចិនត្រូវទទួលខុសត្រូវក្នុងករណីផ្ទុះជំងឺកូវីដ19ឬ? »

2020-04-22 18:27:26

កាលពីថ្ងៃទី ២១ ខែមេសា ប៉ូស្តិ៍ទូរទស្សន៍ CGTN បានបង្ហោះវីដេអូឃ្លីបមួយក្រោមចំណងជើងថា « Is China to blame for the COVID-19 pandemic? / តើប្រទេសចិនត្រូវទទួលខុសត្រូវក្នុងករណីផ្ទុះជំងឺកូវីដ19ឬ? » ។

វីដេអូនេះបានរៀបរាប់យ៉ាងច្បាស់នូវពេលវេលានៃការផ្ទុះជំងឺកូវីដ-19 បង្ហាញឱ្យឃើញថា ស្របពេលដែលចិនបានប្រមូលកម្លាំងទូទាំងប្រទេសខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សហរដ្ឋអាមេរិកបានត្រឹមចាត់ទុកថានេះជា«បញ្ហារបស់ចិន»តែប៉ុណ្ណោះ មានចេតនាធ្វេសប្រហែសនូវភាពធ្ងន់ធ្ងរនៃជំងឺឆ្លង។ វីដេអូនេះបានបញ្ជាក់ទៀតថា ចាប់ពីជំងឺកូវីដ19បានរីករាលដាលក្នុងពិភពលោកមក តែងតែស្តាប់ឮសំឡេងដែលអះអាងថា ប្រទេសចិន«ត្រូវទទួលខុសត្រូវ» ចំពោះករណីនេះ ជាពិសេសគឺពួកប្រឆាំងចិននៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ទោះបីជាអង្គការសុខភាពពិភពលោកនិងប្រទេសចិនបានខំព្រមានម្តងហើយម្តងទៀតក្តី ក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនដែលអើពើនិងមិនចាត់វិធានការជាបន្ទាន់ទេ ដែលបានបណ្តាលឱ្យជំងឺនេះរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសខ្លួនស្ទើរតែគ្រប់គ្រងមិនបាន តែបែរជាមកថ្កោលទោសចិនទៅវិញ។ គួរបញ្ជាក់ថា មន្ត្រីនិងប្រព័ន្ធសារព័ត៌មានដែលលើកឡើងថាចិនត្រូវទទួលខុសត្រូវ តាមពិតគឺជាអ្នកដែលធ្វេសប្រហែសមិនអើពើពីជំងឺឆ្លងតាំងពីដំបូងមកម្ល៉េះ៕


Link

https://news.cgtn.com/news/2020-04-21/Is-China-to-blame-for-the-COVID-19-pandemic--PRImh7pvMs/index.html



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ