ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង អញ្ជើញចុះត្រួតពិនិត្យការងារពុះពារឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្រនៃស្រុកPingli ខេត្ត Shaanxi

2020-04-22 17:31:30

កាលពីថ្ងៃទី២១ ខែមេសា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញទៅដល់ឃុំ Laoxian ស្រុក Pingli ខេត្ត Shaanxi ដើម្បីស្វែងយល់ពីសភាពការណ៍ពុះពារឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្រនៅទីនោះ។

សូមបញ្ជាក់ថា ឃុំ Laoxian ជាមួយចំណែកនៃគម្រោងជម្លៀសប្រជាជនចេញពីកន្លែងដែលងាយរងគ្រោះនៃតំបន់ភាគខាងត្បូង ខេត្ត Shaanxi ។ បច្ចុប្បន្ន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំនេះមានភាពពេញលេញ ពោលគឺមានទាំងការផ្គត់ផ្គង់ទឹក ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងសោភណ្ឌភាពបៃតងជាដើម ហើយសេវាសាធារណៈដូចជាសេវាសុខាភិបាល សេវាវប្បធម៌ជាដើម ក៏បានរៀបចំទាំងស្រុងដែរ។ ឥឡូវនេះ ទីនេះកំពុងអភិវឌ្ឍដោយផ្អែកលើទស្សនៈអភិវឌ្ឍន៍សេដ្ឋកិច្ចស្តីពី «អភិវឌ្ឍន៍ឧស្សាហកម្មដោយពឹងផ្អែកលើធនធានភ្នំ កសាងសហគមន៍ក្រោមជើងភ្នំ បង្កើតរោងចក្រនៅក្នុងសហគមន៍ » ក្នុងគោលបំណងជួយប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលកាន់តែច្រើនតាមរយៈការពង្រីកវិធីសាស្ត្របង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាជន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ