ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការឃោសនាបំប៉ោងព័ត៌មានស្តីពីមន្ទីរស្រាវជ្រាវអំពីវីរុសនៅក្រុងវូហានពីសំណាក់អាមេរិកគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច

2020-04-22 17:22:08

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយ Fox News របស់អាមេរិកតែងតែមានការចោទប្រកាន់ចំពោះមន្ទីរស្រាវជ្រាវពីវីរុសនៅក្រុងវូហាន ប៉ុន្តែមិនបានបង្ហាញពីភស្តុតាងអ្វីទាល់តែសោះ ។

តាមពិត មន្ទីរស្រាវជ្រាវពីវីរុសនៅក្រុងវូហានមានកិច្ចសហប្រិតបត្តិការផ្នែកសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រយ៉ាងជិតស្និទ្ធជាមួយនិងមជ្ឈដ្ឋានវិទ្យាសាស្ត្ររបស់អាមេរិកនិងបារាំងជាដើម ។

អ្នកទទួលខុសត្រូវនៃបន្ទប់ពិសោធន៍ Galveston ជាតិអាមេរិក ដែលជាស្ថាប័នសិក្សាស្រាវជ្រាវជំងឺឆ្លងនាំមុខគេលើផ្ទៃអន្តជាតិបានថ្លែងថា បន្ទប់ពិសោធន៍នៃមន្ទីរស្រាវជ្រាវអំពីវីរុសនៅក្រុងវូហានគឺដូចគ្នានឹងបន្ទប់ពិសោធន៍ជាតិរបស់អឺរ៉ុបនិងអាមេរិកដែរ សុទ្ធតែមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ។

ប្រព័ន្ធផ្សព្វផ្សាយ BBC អង់គ្លេសបានចេញផ្សាយអត្ថបទមួយកាលពីពេលថ្មីៗកន្លងទៅនេះថា មជ្ឈដ្ឋានវិទ្យាសាស្ត្រអន្តរជាតិមានទំនុកចិត្តនិងទទួលស្គាល់ចំពោះលក្ខណៈវិទ្យាសាស្ត្រនិងលក្ខណៈសន្តិសុខក្នុងការគ្រប់គ្រងមន្ទីរស្រាវជ្រាវអំពីវីរុសនៅក្រុងវូហាន ។ “ រហូតដល់ពេលបច្ចុប្បន្ននេះ គ្មានភស្តុតាងណាមួយអាចបញ្ជាក់ថា វីរុសកូវីដ ១៩ គឺធ្លាយចេញមកពីមន្ទីរស្រាវជ្រាវអំពីវីរុសនៅក្រុងវូហានឬក៏បន្ទប់ពិសោធន៍វីរុសផ្សេងទៀតនោះទេ ។ “

បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ មក មន្ទីរស្រាវជ្រាវអំពីវីរុសនៅក្រុងវូហានបានខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវពីវីរុសជានិច្ច ។ ក្នុងនាមជាស្ថាប័នមួយក្នុងចំណោមស្ថាប័នឯកទេសខាងសិក្សាស្រាវជ្រាវអំពីវីរុសចំនួន ៣ របស់ប្រទេសចិន មន្ទីរសា្រវជ្រាវអំពីវីរុសនៅក្រុងវូហានបានបើកចំហនូវលំដាប់ហ្សែននៃវីរុសកូវីដ ១៩ ចំពោះអង្គការសុខភាពពិភពលោក បានបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរកវិធានការធ្វើតេស្តដំណាក់កាលដំបូង ព្រមទាំងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងសម្រាប់បណ្តាប្រទេសនានាលើពិភពលោក ។

ប្រភពដើមនៃវីរុសជាបញ្ហាវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់មួយ ។ មន្ត្រីនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីពេលថ្មីៗនេះថា បើសិនជាអាមេរិកចង់ស្វែងរកប្រភពដើមនៃវីរុសតាមបែបវិទ្យាសាស្ត្រមែន នោះអាចសហការជាមួយប្រទេសចិនដើម្បីធ្វើការស៊ើបអង្កេតនិងសិក្សាស្រាវជ្រាវរួម ។ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ