ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ី ជីនភីងប្រធានរដ្ឋចិនថ្លែងថា ធុរកិច្ចអេឡិចត្រូនិកមានវិសាលភាពធំធេងក្នុងការលក់ដូរអនុផលកសិកម្ម

2020-04-21 17:31:54

កាលពីថ្ងៃទី ២០ ខែមេសា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញទៅដល់ភូមិJinmi ភាគខាងត្បូងនៃខេត្តស្រានស៊ី ដើម្បីចុះទៅត្រួតពិនិត្យការងារពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៅក្នុងតំបន់នេះ ។ ភូមិJinmi ស្ថិតនៅតំបន់ជ្រៅនៃជួរភ្នំQin កសិករក្នុងតំបន់បានបម្រះខ្លួនចេញពីភាពក្រីក្រតាមរយៈការដាំដុះត្រផ្សិតចៀកកណ្តុរ។

អ្នកភូមិមួយចំនួននៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងភូមិនេះកំពុងធ្វើការងារត្រៀមសម្រាប់លក់ទំនិញតាមអនឡាញ ។ លោកស៊ីជីនភីងបានអញ្ជើញទៅដល់កន្លែងផ្សាយផ្ទាល់ ហើយសំណេះសំណាលជាមួយពួកគេ ។ លោកស៊ី ជីនភីងបានថ្លែងថា ធុរកិច្ចអេឡិចត្រូនិកជារូបមន្តសេដ្ឋកិច្ចថ្មី មិនត្រឹមតែអាចលក់ដូរកសិផលនិងអនុផលកសិកម្ម និងជួយប្រជាជនឱ្យបម្រះខ្លួនចេញពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបានជំរុញដល់ការរីកចម្រើននៃភូមិផងដែរ មានវិសាលភាពធំធេងណាស់ ។

លោកស៊ី ជីនភីងប្រធានរដ្ឋចិនថ្លែងថា ធុរកិច្ចអេឡិចត្រូនិកមានវិសាលភាពធំធេងក្នុងការលក់ដូរអនុផលកសិកម្ម


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ