ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ការបន្ធូរវិធានការគ្រប់គ្រងមិនមានន័យថាការរាតត្បាតនៃជំងឺកូវីដ19បានបញ្ចប់នោះទេ

2020-04-21 16:57:46

អង្គការសុខភាពពិភពលោកបានរំលឹកជាថ្មីម្តងទៀតនៅថ្ងៃទី ២០ ខែមេសាថា ទោះបីជាប្រទេសមួយចំនួនមានផែនការបន្ធូរវិធានការគ្រប់គ្រងនិងបង្ការការរាតត្បាតនៃជំងឺកូវីដ19ក្តី ក៏ប៉ុន្តែ ការនេះមិនមានន័យថា ជំងឺឆ្លងនេះបានបញ្ចប់នោះទេ។ មនុស្សគ្រប់រូប សហគមន៍ និងរដ្ឋាភិបាលត្រូវបន្តខិតខំទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងដ៏សាហាវមួយនេះតទៅទៀត ។

អង្គការសុខភាពពិភពលោកបានអំពាវនាវថា គ្រប់ប្រទេសចាំបាច់ត្រូវបន្តខិតខំតាមដានស្វែងរក ធ្វើតេស្ត ដាក់ឱ្យនៅដាច់ដោយឡែក ថែទាំព្យាបាលករណីឆ្លងនីមួយៗ ព្រមទាំងបន្តតាមដានរាល់អ្នកប៉ះពាល់ផ្ទាល់ផងដែរ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ