ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគ៖ អ្នកនយោបាយអាមេរិកចាត់ទុកអ្នកស្លាប់បាត់បង់ជីវិតជាឧបករណ៍នយោបាយ វាពិតជាគ្មានគុណធម៌ក្នុងខ្លួនទេ

2020-04-21 16:53:43

អ្នកផងទាំងពួងបានមើលឃើញថា ទន្ទឹមនឹងការរាតត្បាតនៃជំងឺកូវីដ១៩នៅអាមេរិកកាន់តែធ្ងន់ធ្ងរ ហើយប្រជាជនកាន់តែមិនពេញចិត្តចំពោះរដ្ឋាភិបាល ចាប់ពីមន្ត្រីជាន់ខ្ពស់នៃសេតវិមានដល់សមាជិកសភា ចាប់ពីមន្ត្រីអង្គការស៊ើបការណ៍ដល់មន្ត្រីក្រសួងការពារជាតិ សុទ្ធតែបានវាយប្រហារម្តងហើយម្តងទៀតដោយការមួលបង្កាច់ប្រទេសចិន ប៉ុនប៉ងទម្លាក់ទំនួលខុសត្រូវរបស់ខ្លួនដែលខ្វះសមត្ថភាពទប់ទល់ជំងឺកូវីដ១៩ ។ បច្ចុប្បន្ន អ្នកនយោបាយមួយចំនួននៃអាមេរិកបែរជាចាត់ទុកអ្នកបាត់បង់ជីវិតជាឧបករណ៍នយោបាយ ប្រឌិតពាក្យកុហកដែលថាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៃប្រទេសចិនច្រើនជាងអាមេរិក ។

អ្នកបាត់បង់ជីវិតគ្រប់រូបដោយសារការរាតត្បាតជំងឺកូវីដ១៩លើកនេះសុទ្ធតែជារឿងអភ័ព្វនិងគួរឱ្យសោកសង្រេង ។ អ្នកនយោបាយចាត់ទុកអ្នកបាត់បង់ជីវិតជាឧបករណ៍នយោបាយ វាបានបាត់បង់គុណធម៌ទាំងស្រុង ។

ការកែតម្រូវទិន្នន័យនៃករណីជំងឺឆ្លងគឺជាទង្វើធម្មតាលើផ្ទៃអន្តរជាតិ ។ លោកស្រីMaria van kerkhove ប្រធានផ្នែកបច្ចេកទេសនៃកម្មវិធីសុខាភិបាលបន្ទាន់នៃអង្គការសុខភាពពិភពលោកបានថ្លែងថា ក្នុងអំឡុងពេលផ្ទុះជំងឺពិតជាពិបាកបញ្ចូលតួលេខដោយត្រឹមត្រូវ តាមការព្យាករណ៍ ប្រទេសជាច្រើនសុទ្ធតែត្រូវការកែតម្រូវទិន្នន័យរបស់ខ្លួន ។

លទ្ធផលសិក្សាស្រាវជ្រាវមួយនៃទស្សនាវដ្តីវិទ្យាសាស្ត្រនាចុងខែមីនាបានបង្ហាញថា ដោយសារបានចាត់វិធានការដ៏មានប្រសិទ្ធភាពនិងបានបង់តម្លៃដ៏ធំធេង ទើបប្រទេសចិនបានកាត់បន្ថយអត្រាស្លាប់នៅក្រោមកម្រិតព្យាករណ៍ ។

រក្សាភាពស្ងៀមស្ងាត់លើបញ្ហាគន្លឹះដែលពាក់ព័ន្ធអាយុជីវិតប្រជាជន តែព្យាយាមអួតអាងបំប៉ោងយ៉ាងខ្លាំងនូវពាក្យកុហក ប្រហែលនេះជាមូលហេតុដើមនៃភាពបរាជ័យរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ប្រសិនបើបន្តយកជំងឺកូវីដ១៩ទៅផ្សាភ្ជាប់ជាមួយនយោបាយ វានឹងជាក្តីទុក្ខដ៏ធំបំផុតរបស់ប្រជាជនអាមេរិក ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ