ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិន៖ ចិនជាជនរងគ្រោះពីវីរុសកូវីដ19 តែមិនមែនជាជនល្មើសទេ

2020-04-21 16:46:19

ចំពោះពាក្យសម្តីរបស់អ្នកនយោបាយអាមេរិកមួយចំនួនដែលបានអះអាងថានឹង «ប្តឹងប្រទេសចិន ដែលបាននាំឱ្យជំងឺកូវីដ19 រីករាលដាលជាសកល » លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបកាលពីថ្ងៃទី ២០ ខែមេសាថា ដូចគ្នានឹងប្រទេសទទៃទៀតដែរ ប្រទេសចិនក៏បានរងការវាយប្រហារពីវីរុសកូវីដ 19 ពោលគឺប្រទេសចិនជាជនរងគ្រោះនៃជំងឺកូវីដ-19 ។ វីរុសជាសត្រូវនៃប្រជាជនទូទាំងពិភពលោក សហគមន៍អន្តរជាតិត្រូវតែសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវា។

លោកបានបន្ថែមថា៖ «កាលពីឆ្នាំ 2009 ជំងឺគ្រុនផ្តាសាយ H1N1 បានផ្ទុះឡើងមុនគេពីសហរដ្ឋអាមេរិក បន្ទាប់មកបានរាលដាលខ្លាំងដល់ប្រទេសនិងតំបន់ចំនួន 214 រហូតដល់បានបណ្តាលឱ្យមនុស្សជាង 2 សែននាក់ស្លាប់បាត់បង់ជីវិត មាននរណាម្នាក់ដែលបានត្អូញត្អែរថាអាមេរិកត្រូវសងជំងឺចិត្តទេ? កាលពីទសវត្សរ៍ ឆ្នាំ 1980 ជំងឺអេដស៍ត្រូវបានរកឃើញមុនគេក្នុងដែនអាមេរិក ហើយបន្ទាប់មកបានរាលដាលដល់ទូទាំងពិភពលោក បានធ្វើឱ្យមនុស្សជាច្រើនសន្ធិកនាក់រងភាពឈឺចាប់ តើធ្លាប់ឃើញគេទៅប្តឹងអាមេរិកថាត្រូវទទួលខុសត្រូវចំពោះករណីនេះទេ? ភាពរង្គោះរង្គើខាងហិរញ្ញវត្ថុឆ្នាំ2008ក៏កើតចេញពីអាមេរិកដែរ រហូតដល់បានក្លាយជាវិបត្តហិរញ្ញវត្ថុសកលលោក តើមានអ្នកណាខ្លះធ្លាប់ទាមទារសហរដ្ឋអាមេរិកថា ត្រូវទទួលខុសត្រូវចំពោះករណីនេះ?»

លោកបានបញ្ជាក់ថា អាមេរិកចាំបាច់ត្រូវមើលឱ្យបានច្បាស់ ថាសត្រូររបស់ពួកគេជាវីរុស មិនមែនជាប្រទេសចិនទេ។ សង្ឃឹមថាបុគ្គលមួយចំនួនរបស់អាមេរិកបញ្ឈប់ការនិយាយដោយគ្មានទំនួលខុសត្រូវទៀត៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ