ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ស្ថាប័នជាច្រើនរបស់ប្រទេសចិនចាត់វិធានការរួមដើម្បីបង្ការនិងគ្រប់គ្រងតាមផ្លូវច្បាប់នូវការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលនាំចូលពីបរទេស

2020-04-21 15:58:57

កាលពីថៃ្ងទី ២០ ខែមេសា សន្និសីទសារព័ត៌មាននៃក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងរួមនូវជំងឺកូវីដ ១៩ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបង្ហាញអំពីស្ថានភាពនៃបង្ការនិងគ្រប់គ្រងតាមផ្លូវច្បាប់នូវការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលនាំចូលពីបរទេស។នាពេលបច្ចុប្បន្ននេះ សម្ពាធនៃការរាតត្បាតនៃជំងឺឆ្លងដែលនាំចូលពីក្រៅប្រទេសរបស់ប្រទេសចិនកំពុងកើនឡើង។អ្នកទទួលខុសត្រូវនៃគណៈកម្មាធិការសុខាភិបាលជាតិនៃប្រទេសចិន អគ្គនាយកដ្ឋានគយនិងអគ្គនាយដ្ឋានអន្តោប្រវេសន៍ជាតិចិនជាដើមបានថែ្លងនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថាប័នជាច្រើននឹងរួមគ្នាចាត់វិធានការដើម្បីបង្ការនិងគ្រប់គ្រងតាមផ្លូវច្បាប់នូវការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលនាំចូលពីបរទេស។

ក្នុងចំណោមនោះ ការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងតាមព្រំដែននឹងបង្កើតការស្រាវជ្រាវនិងវិភាគព័ត៌មាន យន្តការវាយតម្លៃហានិភ័យ ការគ្រប់គ្រងអ្នកដំណើរចូលក្នុងព្រំដែនយ៉ាងតឹងរ៉ឹងនិងពង្រឹងការគ្រប់គ្រងនិងយាមល្បាតតាមព្រំដែនជាដើម៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ