ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនច្រានចោលពាក្យសម្តីដែលថា វីរុសកូវីដ ១៩ មានប្រភពដើមពីបន្ទប់ពិសោធន៍

2020-04-21 15:58:29

ជុំវិញករណីដែលមន្ត្រីអាមេរិកបានចោទប្រកាន់ជាច្រើនដងកាលពីពេលថ្មីៗនេះថា វីរុសកូវីដ ១៩ មានប្រភពដើមពីមន្ទីរស្រាវជ្រាវវីរុសក្រុងវូហាន លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបកាលពីថ្ងៃទី ២០ ខែមេសាថា បញ្ហាប្រភពដើមនៃវីរុសកូវីដ ១៩ ជាបញ្ហាវិទ្យាសាស្ត្រ មិនត្រូវយកទៅពាក់ព័ន្ធជាមួយនយោបាយឡើយ ។ ការចោទប្រកាន់របស់ភាគីអាមេរិកគឺគ្មានភស្តុតាងនិងតក្កវិជ្ជាទាល់តែសោះ ។ ភាគីចិនសង្ឃឹមថា បុគ្គលិកអាមេរិកមួយចំនួនអាចគោរពតាមការពិតបែបវិទ្យាសាស្ត្រនិងគោរពតាមមតិសាធារណៈអន្តរជាតិ ។

លោក Geng Shuang បានថ្លែងថា បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័សលើសកលលោកដដែល ។ ភាគីចិនរីករាយក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការអំពីការបង្ការជំងឺឆ្លងជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការគាំពារផលប្រយោជន៍របស់ប្រជាជនលើពិភពលោកនិងសន្តិសុខផ្នែកសុខាភិបាលសាធារណៈជាសកល ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ