ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកជំនាញឥណ្ឌាថែ្លងថា សេដ្ឋកិច្ចចិននៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក

2020-04-21 14:51:56

នាពេលថ្មីៗនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចសម្រាប់ត្រីមាសទីមួយក្នុងឆ្នាំនេះ។លោក Prasoon Sharma នាយកមជ្ឈមណ្ឌលស្រាវជ្រាវអំពីប្រទេសចិននៃធនាគារគំនិត Global នៃប្រទេសឥណ្ឌាបានថែ្លងថា សេដ្ឋកិច្ចចិនកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញដែលបង្ហាញពីនិន្នាការល្អប្រសើរលើគ្រប់វិស័យ ហើយប្រទេសចិននៅតែចូលរួមចំណែកសំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។ខាន់

លោក Prasoon Sharma បានលើកឡើងថា ទោះបីអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយប៉ុន្តែមូលនិធិរូបិយវត្ថុអន្តរជាតិនៅតែដាក់ចំណាត់ថ្នាក់អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២១ ឱ្យស្ថិតនៅជួរមុខនៃពិភពលោកដែលបង្ហាញឱ្យឃើញពីជំនឿចិត្តរបស់ពិភពលោកលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ