ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកជំនាញថ្លែងថា សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសចិនតាំងពីខែមីនាមកបានលេចចេញនិន្នាការកែលម្អយ៉ាងច្បាស់លាស់

2020-04-21 14:51:00

កាលពីថ្ងៃទី ២០ ខែមេសា មជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិចិនបានប្រារព្ធធ្វើវេទិកាអនឡែន ។ អ្នកជំនាញបានថ្លែងថា ត្រូវតែប្រើនយោបាយម៉ាក្រូដ៏ខ្លាំងដើម្បីទប់ទល់ផលប៉ះពាល់នៃជំងឺកូវីដ១៩ ។

មន្ត្រីនៃមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចង្អុលបង្ហាញក្នុងវេទិកានាថ្ងៃដដែលថា តាំងពីខែមីនាមក ទន្ទឹមនឹងប្រសិទ្ធភាពនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩លេចចេញឥតឈប់ឈរ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសចិន ដូចជាឧស្សាហកម្ម សេវាកម្ម ការវិនិយោគ ការប្រើប្រាស់ ការនាំចេញនាំចូលជាដើមសុទ្ធតែបានលេចចេញនិន្នាការកែលម្អយ៉ាងច្បាស់លាស់ បានបង្ហាញនូវភាពមុតមាំនៃសេដ្ឋកិច្ចចិន ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ