ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ19រវាងចិននិងអាហ្វ្រិកបានបង្ហាញនូវចំណងមិត្តភាពដូចជាបងប្អូនរវាងចិននិងអាហ្វ្រិក

2020-04-20 16:23:01

ជំងឺកូវីដ19កំពុងរាតត្បាតក្នុង ៥២ ប្រទេស នៅទ្វីបអាហ្វ្រិកខណៈ ប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញការវេជ្ជសាស្ត្រទៅកាន់ប្រទេសប៊ូគីណាហ្វាសូនិងប្រទេសអេត្យូពី ដើម្បីជួយប្រទេសអាហ្វ្រិកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

កាលពីថ្ងៃទី ១៧ ខែមេសាតាមម៉ោងក្នុងតំបន់ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនបានបើកកិច្ចប្រជុំការងារជាមួយតំណាងក្រុមការងារគ្រប់វិស័យនៃគណៈកម្មាធិការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាតិប៉ូគីណាហ្វាសូ។

កាលពីថ្ងៃទី ១៨ ខែមេសាតាមម៉ោងក្នុងតំបន់ ក្រុមអ្នកជំនាញវេជ្ជសាស្រចិនបានទៅដល់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ19 ដើម្បីផ្លាស់ប្តូរបទពិសោធជួយសង្គ្រោះនិងព្យាបាលជាមួយបុគ្គលិកពេទ្យ និងបានផ្តល់ការណែនាំផ្នែកជំនាញឯកទេស។

លោក Laurent Ngon -Baba ប្រធានព្រឹទ្ធសភាសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានប្រាប់ប្រព័ន្ធសារព័ត៌មានថា បន្ទាប់ពីប្រទេសអាហ្វ្រិកកណ្តាលបានរកឃើញករណីកូវីដ19 ប្រជាជនចិនបានផ្តល់ជំនួយជាសម្ភារៈយ៉ាងច្រើនជូនអាហ្វ្រិកកណ្តាល ដែលបានបង្ហាញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជននៃប្រទេសទាំងពីរ ។ សមាជិកព្រឹទ្ធសភាអាហ្វ្រិកកណ្តាលនឹងសិក្សារៀនសូត្រពីបទពិសោធបង្ការជំងឺឆ្លងពីប្រទេសចិន នឹងបំផុសឱ្យប្រជាជនអាហ្វ្រិកណ្តាលទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ