ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប៉េកាំងនឹងធ្វើតេស្ត Nucleic Acid រកវីរុសកូវីដ-19ចំពោះមនុស្ស ៨ ប្រភេទ

2020-04-20 15:49:42

អ្នកកាសែតបានដំណឹងពីសន្និសីទសារព័ត៌មានអំពីការងារបង្ការនិងគ្រប់គ្រងជំងឺ Covid-19 នៃទីក្រុងប៉េកាំងនាថ្ងៃទី ១៩ ខែមេសាថា ដើម្បីអនុវត្តថែមមួយកម្រិតទៀតនូវការកំណត់ទូទៅស្តីពី “បង្ការករណីឆ្លងពីខាងក្រៅ កុំឱ្យជំងឺឆ្លងរាលដាលឡើងវិញនៅក្នុងប្រទេស” ដូចនេះត្រូវជំរុញការធ្វើតេស្ត Nucleic Acid ដើម្បីរកវីរុស Covid-19 កាន់តែស៊ីជម្រៅ ក្រុមដឹកនាំការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ-19 ទីក្រុងប៉េកាំងបានកំណត់ថា មនុស្ស ៨ ប្រភេទ ត្រូវធ្វើតេស្ត Nucleic Acid។

មនុស្សទាំង ៨ ប្រភេទរួមមាន៖ ករណីជំងឺកូវីដ-19 និងអ្នកប៉ះពាល់ផ្ទាល់ក្នុងក្រុងប៉េកាំង, អ្នកគ្រុនក្តៅដែលចូលព្យាបាលតាមក្លីនិក , អ្នកជំងឺដែលចេញរោគសញ្ញាជំងឺផ្លូវដង្ហើមនិងជំងឺឆ្លងត្រូវធ្វើតេស្ត Nucleic Acid មុនចូលមន្ទីរពេទ្យ , អ្នកដែលចូលដែនចិនតាមច្រកប៉េកាំង និងអ្នកចូលដែនចិនក្រៅពីច្រកប៉េកាំងប៉ុន្តែមិនទាន់ដាក់នៅដាច់ដោយឡែកពេញ ១៤ ថ្ងៃ , អ្នកមកពីក្រុងវូហានត្រូវធ្វើតេស្តម្តងទៀតមុនបញ្ចប់រយៈពេលដាក់ឱ្យនៅដាច់ដោយឡែក, បុគ្គលិកអង្គភាពរដ្ឋនិងស្ថាប័នជាតិដែលបញ្ចប់ការងារពីខាងក្រៅ, បុគ្គលិកការងារមកពីខាងក្រៅដែលចូលស្នាក់នៅសណ្ឋាគារ , គ្រូបង្រៀននិងសិស្សានុសិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដែលមកពីតំបន់ខាងក្រៅនិងក្រៅប្រទេសចិនចូលទៅក្រុងប៉េកាំង៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ