ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Bill Gates បានថ្លែងថា បទពិសោធចិនបាននាំមកការប្រែប្រួលសំខាន់ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19

2020-04-11 14:28:22

កាលពីថ្ងៃទី ៩ ខែមេសា លោក Bill Gates បានទទួលបទសម្ភាសន៍ពិសេសពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឆ្លើយតបនឹងបញ្ហាមួយចំនួនស្តីពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 របស់ប្រទេសចិន ការស្រាវជ្រាវនិងផលិតវ៉ាក់សាំងជាដើម។

លោក Bill Gates បានវាយតម្លៃយ៉ាងវិជ្ជមានលើវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-19 របស់ប្រទេសចិន។ លោកបានថ្លែងថា ក្នុងនាមជាប្រទេសទីមួយលើលោកដែលបានជួបនឹងជំងឺឆ្លងថ្មីនេះ ហើយបានខិតខំប្រយុទ្ធនឹងជំងឺនេះជាបន្ទាន់ ប្រទេសចិនបានប្រឈមនឹងបញ្ហាដ៏ធំខ្លាំង។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ប្រទេសចិនបានដោះស្រាយដោយល្អហើយកំពុងចូលរួមជួយប្រទេសដទៃផ្សេង។ ខ្សែសង្វាក់ផលិតកម្មរបស់ប្រទេសចិនឥឡូវនេះបានដំណើរការឡើងវិញជាទូទៅ ។ ចិនកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្គង់ផ្គង់សម្ភារៈសំខាន់មួយចំនួនដល់ពិភពលោក ការនេះអាចនឹងនាំមកនូវការប្រែប្រួលដ៏សំខាន់ខ្លាំងដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសម្រាប់ទូទាំងពិភពលោក។

ពេលនិយាយដល់បញ្ហាការវាយប្រហារលក្ខណៈរើងអើងបណ្តាលមកពីជំងឺឆ្លងដែលបានឃើញមានកើតឡើងក្នុងប្រទេសខ្លះ លោកបានសង្កត់ធ្ងន់ថា ត្រូវផ្តោតសំខាន់លើការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ នេះជាកិច្ចការសំខាន់បំផុត៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ