ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគ អ្នកនយោបាយអាមេរិកដែលប្រញាប់ច្រានចោលទំនួលខុសត្រូវ ជាអ្នកពូកែលាក់បាំងយ៉ាងពិតប្រាកដ

2020-04-11 14:27:56

កាលពីថ្ងៃទី៧ ខែមេសា លោកGalea តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិនបានបកស្រាយពីអត្រាស្លាប់ថា អត្រាស្លាប់នៅបរទេសខ្ពស់គឺប្រហែលមកពីនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការផ្ទុះជំងឺកូវីដ ១៩ ដដែល ហើយអ្នកជំងឺមួយចំនួនដែលមានអាការៈស្រាលមិនត្រូវបានរាប់បញ្ចូលទៅក្នុងករណីកើតជំងឺឆ្លងទេ ។ ចំណែកឯអត្រាស្លាប់របស់ចិនទាបបង្គួរ គឺដោយសារចិនបានធ្វើតេស្តចំពោះប្រជាជនកាន់តែច្រើន ។ នេះក៏បានបញ្ជាក់ថា ទិន្នន័យស្តីពីជំងឺកូវីដ ១៩ របស់ចិនប្រកបដោយតម្លាភាពនិងភាពត្រឹមត្រូវ ។

ពេលបច្ចុប្បន្ននេះ ករណីស្លាប់ពីជំងឺកូវីដ ១៩ របស់អាមេរិកមានជាង ១ ម៉ឺន ៦ ពាន់នាក់ ។ ការច្រានចោលទំនួលខុសត្រូវ និងបន្តនិយាយកុហកគេថែមទៀត មានតែបណ្តាលឱ្យប្រជាជនកាន់តែច្រើនស្លាប់បាត់បង់ជីវិត ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ