ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគ អ្នកនយោបាយអាមេរិកដែលប្រញាប់ច្រានចោលទំនួលខុសត្រូវ ជាអ្នកពូកែលាក់បាំងយ៉ាងពិតប្រាកដ

2020-04-11 14:27:56

ដើម្បីសម្រេចបាននូវគោលដៅច្រានចោលទំនួលខុសត្រូវនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលមានភាពកាន់តែធ្ងន់ធ្ងរក្នុងស្រុក លោកPompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានមួលបង្កាច់ម្តងទៀតថាចិនបានលាក់បាំងទិន្នន័យ ។ ប្រជាជនអាមេរិកមួយចំនួនគិតថា ឧបាយកលផ្នែកនយោបាយទើបជាជម្រើសចម្បងក្នុងការបង្ការជំងឺកូវីដ ១៩ ។

តើសភាពជំងឺកូវីដ ១៩ នៃប្រទេសចិនមានទ្រង់ទ្រាយយ៉ាងដូចម្តេច ? ចាប់តាំងពីថ្ងៃទី ២១ ខែមករាឡើងទៅរហូតដល់ពេលសព្វថ្ងៃនេះ រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យថ្មីបំផុតជារៀងរាល់ថ្ងៃ ។ អាមេរិកអាចទទួលបានព័ត៌មាននិងទិន្នន័យស្តីពីជំងឺកូវីដ១៩របស់ ចិនយ៉ាងរលូន ។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលគ្រប់គ្រង់ជំងឺឆ្លងអាមេរិកនិងបណ្ឌិសភាសុខាភិបាលជាតិអាមេរិកបានចូលរួមក្រុមស៊ើបអង្កេតចម្រុះដែលបង្កើតឡើងដោយអ្នកជំនាញការចិននិងអង្គការសុខភាពពិភពលោកកាលពីខែកុម្ភៈ បានអញ្ជើញមកដល់ប្រទេសចិនដើម្បីធ្វើការស៊ើបអង្កេតដោយផ្ទាល់អស់រយៈពេល ៩ ថ្ងៃ ក្នុងន័យស្វែងរកស្ថានភាពនៃជំងឺកូវីដ ១៩ និងសភាពនៃការបង្ការជំងឺឆ្លងនេះរបស់ចិន ។

អង្គការសុខភាពពិភពលោកក៏បានច្រានចោលការថ្កោលទោសដោយគ្មានហេតុផលចំពោះប្រទេសចិនដែលថាទិន្នន័យចិនគ្មានតម្លាភាព ។ លោក Ryan អ្នកទទួលខុសត្រូវកម្មវិធីសុខាភិបាលបន្ទាន់នៃអង្គការសុខភាពពិភពលោកបានថ្លែងថា ក្នុងចំណោមព័ត៌មានស្តីពីការស្រាវជ្រាវចំពោះវីរុសដែលលោកទទួលបាននោះ ពីអាល្លឺម៉ង ១ ច្បាប់ សិង្ហបុរី ១ ច្បាប់ អាមេរិក ១ ច្បាប់ ឯចិនចំនួន ៤ ច្បាប់ ។

ហេតុអ្វីបានជាប្រទេសចិនអាចគ្រប់គ្រងជំងឺកូវីដ ១៩ យ៉ាងខ្លាំងក្នុងរយៈពេលជាង ២ ខែ នេះគឺពីព្រោះមានសេចក្តីសម្រេចចិត្តតាមវិទ្សាសាស្ត្ររបស់បក្សកាន់អំណាចចិន ការប្រមូលផ្តុំនិងការចាត់ចែងធនធានវេជ្ជសាស្ត្រទូទាំងប្រទេសយ៉ាងឆាប់រហ័ស ការបិទតំបន់សំខាន់ដែលបានផ្ទុះជំងឺកូវីដ ១៩ មុនគេជាបន្ទាន់ ព្រមទាំងការស្ម័គ្រចិត្តស្នាក់នៅផ្ទះមិនចេញក្រៅរបស់ប្រជាជនចិនចំនួន ១៤០០ លាននាក់ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ