ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អតីតអ្នកនយោបាយសំខាន់និងបញ្ញវន្តច្រើនប្រទេសចំនួន 165 រូបបានរួមគ្នាផ្ញើលិខិតផ្តួចផ្តើមជូនចំពោះប្រទេសG20 ដើម្បីអំពាវនាវឱ្យអន្តរជាតិសម្របសម្រួលគ្នាក្នុងការងារទប់ស្កាត់វិបត្តិបណ្តាលមកពីជំងឺកូវីដ19

2020-04-11 14:13:52

ពេលកន្លងទៅនេះ អតីតអ្នកនយោបាយសំខាន់និងបញ្ញវន្តទូទាំងពិភពលោកចំនួន 165 រូប បានរួមគ្នាប្រកាសផ្សាយនូវ « លិខិតផ្តួចផ្តើមជូនចំពោះសមាជិកប្រទេស G20 » ក្នុងបំណង “ផ្តួចផ្តើមគំនិតឱ្យចាត់ចែងសកម្មភាពអន្តរជាតិបែបសម្របសម្រួលគ្នា ដើម្បីឆ្លើយតបនឹងវិបត្តិសុវត្ថិភាពសុខភាពសាធារណពិភពលោក និងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-19 ”។

លិខិតផ្តួចផ្តើមនេះបានបញ្ជាក់ថា គាំទ្រអង្គការសុខភាពពិភពលោកបន្តដើរតួនាទីដឹកនាំក្នុងការសម្របសម្រួលគ្រប់ការងារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ។ អំពាវនាវឱ្យប្រទេស G20 ណែនាំការងារផ្តល់ធនធាន ដើម្បីបំពេញតម្រូវការដ៏ចាំបាច់និងបន្ទាន់នៃកិច្ចការសុខភាពសាធារណៈពិភពលោក។

លិខិតផ្តួចផ្តើមនេះបានលើកឡើងទៀតថា ត្រូវផ្តល់គម្រោងឆ្លើយតបផ្នែកសេដ្ឋកិច្ចជាសកល គួរតែចាត់វិធានការទាំងវិស័យហិរញ្ញវត្ថុ រូបិយប័ណ្ណ ធនាគារកណ្តាលជាតិ និងការប្រឆាំងការការពារនិយម ឱ្យសម្របសម្រួលគ្នាកាន់តែល្អ ដើម្បីជួយបន្ធូរភាពលំបាកនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ