ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសបានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ICUហើយ

2020-04-10 16:08:30

អ្នកនាំពាក្យរាជរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់កាលពីយប់ថ្ងៃទី ៩ មេសាថា លោក Boris Johnson នាយករដ្ឋមន្ត្រីបានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ទៅសម្រាកព្យាបាលនៅបន្ទប់អ្នកជំងឺធម្មតាវិញ គឺកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមជាសះស្បើយ លោកនឹងបន្តទទួលការពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ឥឡូវនេះលោក Johnson មានសភាពផ្លូវចិត្ត “ល្អណាស់”។

យោងតាមទិន្នន័យនៃជំងឺកូវីដ-19 ដែលក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសនាថ្ងៃទី ៩ មេសាបានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-19នៅអង់គ្លេសសរុប 65077 ករណី ចំណែកអ្នកស្លាប់សរុប 7978 ករណី៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ