ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកជំនាញការអង់គ្លេសបានថ្លែងថា ប្រទេស G20 ត្រូវបង្កើនការសម្របសម្រួលគ្នាលើគោលនយោបាយដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក

2020-04-10 15:32:26

ពេលផ្តល់បទសម្ភាសន៍តាមអ៊ីម៉ែលជាមួយអ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មានស៊ឺនហួរចិន លោក Douglas McWilliams អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មអង់គ្លេសបានថ្លែងថា ពេលប្រឈមនឹងឥទ្ធិពលនៃជំងឺកូវីដ-19 ប្រទេស G20 ត្រូវបង្កើនការសម្របសម្រួលគ្នាផ្នែកគោលនយោបាយម៉ាក្រូ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក ។ លោករំពឹងថាប្រទេសចិនអាចដើរតួនាទីសំខាន់ក្នុងដំណាក់កាលនេះ។

សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក លោក McWilliams បានយល់ឃើញថា ប្រហែលត្រូវការពេលវេលាយូរបង្គួរ ។ លោកបានថ្លែងថា ៖ “ ទីមួយសភាពរីករាលដាលនៃជំងឺឆ្លងនៅពិភពលោកមិនងាយលុបបំបាត់យ៉ាងឆាប់រហ័សនោះទេ ទីពីរ ឥឡូវនេះសហគ្រាសនិងរដ្ឋាភិបាលជាច្រើនកំពុងរងឥទ្ធិពលពីបំណុល ។ នេះមានន័យថា យើងត្រូវតែជួសជុលសេដ្ឋកិច្ចចាប់ពីមូលដ្ឋានគ្រឹះឡើងវិញដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕ ”ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ