ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ៊ីរ៉ង់អះអាងថា បើសិនអឺរ៉ុបមិនអនុវត្តតាមពាក្យសន្យា នោះ អ៊ីរ៉ង់នឹងបន្តដំឡើងកំហាប់អ៊ុយរ៉ាញ៉ូមនិងបរិមាណស្តុកទុក

2020-04-09 17:10:50

    ទីភ្នាក់ងារសារព័ត៌មាន Mehr អ៊ីរ៉ង់បានចេញផ្សាយដំណឹងកាលពីថ្ងៃទី ៨ ខែមេសាថា របាយការណ៍មួយនៃគណៈកម្មាធិការសន្តិសុខនៃរដ្ឋសភាអ៊ីរ៉ង់បានបញ្ជាក់ថា ទ្វីបអឺរ៉ុបនិងអាមេរិកសុទ្ធតែមិនបានបង់តម្លៃអ្វីទាល់តែសោះចំពោះសេចក្តីសម្រេចចិត្តរបស់លោកត្រាំស្តីពីការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់ ។ ចំណែកប្រទេសអាល្លឺម៉ង់ បារាំងនិងអង់គ្លេសបានប្រើស្តង់ដារពីរចំពោះករណីដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់។

   របាយការណ៍នេះបានបញ្ជាក់ថា បើសិនជាទ្វីបអឺរ៉ុបមិនអាចផ្តល់ការធានាដែលត្រូវការជាចាំបាច់ដល់អ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងបន្តដំឡើងកំហាប់អ៊ុយរ៉ាញ៉ូមនិងបរិមាណស្តុកទុក ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ