ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តអ៊ីតាលីថ្លែងថា ការដកបម្រាមដាក់កំហិតផ្លូវចេញចូលក្រុងវូហានបានផ្តល់ជំនឿចិត្តដល់អ៊ីតាលី ពិភពលោកទាំងមូលរួមសហការគ្នាទើបអាចយកឈ្នះលើជំងឺកូវីដ ១៩

2020-04-09 17:09:33

   ក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិនបានដកបម្រាមដាក់កំហិតផ្លូវចេញចូលក្រុងពីវេលាម៉ោងសូន្យ ថ្ងៃទី ៨ ខែមេសាតទៅបន្ទាប់ពីការបិទទីក្រុងនេះអស់រយៈពេលជាង ៧០ ថ្ងៃ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Mauro Alboresi អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តអ៊ីតាលីបានថ្លែងថា ដំណឹងនេះបានបញ្ជាក់ថា វិធានការនិងបទពិសោធន៍របស់ចិនប្រកបដោយប្រសិទ្ធភាព បានផ្តល់ជំនឿចិត្តនិងក្តីសង្ឃឹមដល់អ៊ីតាលីដែលកំពុងខិតខំពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយក៏បានផ្តល់ក្តីសង្ឃឹមដល់ប្រទេសផ្សេងទៀតដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ ។ លោកបានបញ្ជាក់ថា បណ្តាប្រទេសនានាគួរតែប្រកាន់ខ្ជាប់នូវទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្តល់ការគាំទ្រនិងជួយគ្នាទៅវិញទៅមក ទើបអាចយកឈ្នះលើវីរុសកូវីដ ១៩ ដែលជាសត្រូវរួមរបស់មនុស្សជាតិបាន ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ