ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Erdoan ប្រធានាធិបតីតួកគី

2020-04-09 16:40:37

យប់ថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Recep Tayyip Erdoan ប្រធានាធិបតីតួកគី។

លោក Xi Jinping បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-19 កំពុងរីករាលដាលនៅទូទាំងពិភពលោក។ ប្រជាជនចិនទើបឆ្លងផុតដំណាក់កាលដ៏លំបាកបំផុតបន្ទាប់ពីបានខិតខំតស៊ូយ៉ាងពេញទំហឹង ឥឡូវនេះចិនកំពុងជំរុញរបៀបរៀបរយនៃជីវភាពនិងស្តារផលិតកម្មឡើងវិញ។ ចិននឹងខិតខំផ្តល់សម្ភារៈកាន់តែច្រើនដល់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ មេរោគគ្មានព្រំដែនទេ ក៏មិនបែងចែកពូជសាសន៍នោះដែរ។ សហគមន៍អន្តរជាតិមានតែរួមសាមគ្គីគ្នាជាធ្លុងមួយ ទើបអាចយកឈ្នះលើជំងឺឆ្លងបាន។

ជាការឆ្លើយតប លោក Erdoan បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ជាសង្គ្រាមរួមនៃមនុស្សជាតិ។ ប្រជាជនចិនបានធ្វើជាគំរូល្អមួយដល់ពិភពលោកក្នុងករណីនេះ។ ហើយពិភពលកទាំងមូលសុទ្ធតែត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដោយបានឃើញថាប្រទេសចិនបាននិងកំពុងខិតខំផលិតនិងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រដែលអាចជួយផ្ទាល់ដល់ការងារទប់ស្កាត់ជំងឺឆ្លង។ តួកគីសង្ឃឹមថាអាចបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយចិនក្នុងវិស័យដូចជា ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងអាកាសចរណ៍ជាដើម៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ