ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង ជួបពិភាក្សាតាមទូរសព័្ទជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង

2020-04-09 15:51:26

លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរសព័្ទជាមួយលោកCyril Ramaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាលពីយប់ថ្ងៃទី៨ខែមេសា។

លោកស៊ីជីនភីងបានសម្គាល់ឃើញថា ប្រទេសចិននិងអាហ្វ្រិកខាងត្បូងជាបងប្អូនល្អដែលរួមសុខរួមទុក្ខក្នុងគ្រាលំបាក។សហគមន៍អន្តរជាតិត្រូវប្រកាន់យកទស្សនសហគមន៍រួមវាសនានៃមនុស្សជាតិ ដែលបង្កើនសាមគ្គីភាព កិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងន័យការពារយ៉ាងដាច់ខាតនូវសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន។

លោកCyril Ramaphosaបានថ្លែងថា ប្រទេសចិនបានគ្រប់គ្រងនូករណីជំងឺឆ្លង ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែលបានធ្វើជាគំរូសម្រាប់ប្រទេសផ្សេងទៀតនិងបានផ្តល់ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់យកមករៀនសូត្រ។ប្រទេសចិនបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់ប្រទេសអាហ្វ្រិកក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលជាគ្រាលំបាកដែលបានពង្រឹងនូវជំនឿចិត្តរបស់អាហ្វ្រិកក្នុងការយកឈ្នះលើជំងឺឆ្លង។លោករីករាយធ្វើការខិតខំរួមជាមួយនិងលោកស៊ីជីនភីងក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយសាមគ្គីភាពនៅទូទាំងពិភពលោក។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ