ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

តំណាងចិនរាយការណ៍ជូនអង្គការសហប្រជាជាតិពីសភាពការណ៍ទប់ទល់នឹងជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន

2020-04-09 15:49:33

កាលពីថ្ងៃទី៨ខែមេសា លោកZhangjunតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានផ្ញើសារលិខិតជូនប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងបណ្តាប្រទេសនានាប្រចំាជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ ដោយបានជម្រាបជូនយ៉ាងលម្អិតនូវសភាពការណ៍ទប់ទល់នឹងជំងឺកូវីដ១៩ និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន។

សារលិខិតបានចែងថា វិធានការបង្ការ គ្រប់គ្រងនិងព្យាបាលជំងឺកូវីដ១៩ដែលប្រទេសចិនបានអនុវត្តត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាព ។ប្រទេសចិនទប់ទល់នឹងជំងឺឆ្លងដោយប្រកាន់យកជំហរបើកចំហ មានតម្លាភាពនិងទំនួលខុសត្រូវ។ប្រជាជនចិនចំនួន១ពាន់៤រយលាននាក់បានសាមគ្គីគ្នាជាធ្លុងមួយក្រោមការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន បានទទួលសមិទ្ធផលសំខាន់ជាដំណាក់កាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល៨៣ថ្ងៃដោយមានការលះបង់ដ៏ធំធេង។ការយកឈ្នះលើជំងឺឆ្លងត្រូវការឱ្យមេដឹកនាំនៃប្រទេសនានាអនុលោមតាមការពិតនិងធ្វើតាមបែបវិទ្យាសាស្រ្ត ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយសាមគ្គីភាព។ប្រទេសចិនប្រឆាំងជាដាច់ខាតនូវទង្វើរើសអើងនិងមួលបង្កាច់កេរ្ត៍ឈ្មោះរបស់ប្រទេសណា មួយជនជាតិណាមួយនិងបុគ្គលណាមួយ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ