ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើ ដោយគូសបញ្ជាក់ថា ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងត្រូវធ្វើជាប្រចាំ

2020-04-09 15:38:02

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើកាលពីថ្ងៃទី៨ខែមេសា ។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ថា នៅចំពោះមុខជំងឺឆ្លងអន្តរជាតិនិងស្ថានការណ៍សេដ្ឋកិច្ចពិភពលោកដ៏ស្មុគស្មាញនិងម៉ឺងម៉ាត់ ប្រទេសចិនត្រូវធ្វើការងារត្រៀមទប់ទល់នឹងបម្រែបម្រួលនៃបរិយាកាសខាងក្រៅក្នុងរយៈពេលជាយូរ និងប្រកាន់ខ្ជាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាប្រចាំ ។

កិច្ចប្រជុំទាមទារឱ្យបង្កើនការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅតាមច្រកព្រំដែនដីគោកនិងសមុទ្រ អនុវត្តជាក់ស្តែងយ៉ាងម៉ឺងម៉ាត់នូវសំណូមពរដែលអ្នកចូលដែនចិនទាំងអស់សុទ្ធតែដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ នឹងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងយ៉ាងជ្រាលជ្រៅ ។

កិច្ចប្រជុំបង្ហាញថា បច្ចុប្បន្ននេះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនបានប្រឈមមុខនឹងការលំបាកកាន់តែខ្លាំង គួរតែបង្កើនការគាំទ្រចំពោះមុខរបរជួបការលំបាកនិងសហគ្រាសធុនតូចនិងមធ្យម ខិតខំប្រឹងប្រែងពង្រីកតម្រូវការក្នុងប្រទេស ជំរុញឱ្យហាងលក់ទំនិញនិងផ្សារគ្រប់ប្រភេទដំណើរការឡើងវិញដោយមានរបៀបរៀបរយ ។ ត្រូវបង្កើនការធានាដល់ជីវភាពមូលដ្ឋានរបស់ក្រុមមនុស្សក្រីក្រពិបាក និងធានាជីវភាពមូលដ្ឋានរបស់អ្នកបាត់បង់ការងារ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ