ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កំណត់ត្រាស្តីពីការងារកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ Covid-19របស់ប្រទេសចិន (ចំណែកខ្លះ )

2020-04-08 17:41:06

ពេលកន្លងមកនេះ ជំងឺ Covid-19កំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក បានបណ្តាលឱ្យសន្តិសុខសុខាភិបាលសាធារណៈពិភពលោកប្រឈមមុខនឹងបញ្ហាដ៏ធំ។ មានតែសាមគ្គីគ្នា សម្របសម្រួលគ្នាតែប៉ុណ្ណោះ ទើបសហគមន៍អន្តរជាតិអាចយកឈ្នះនឹងជំងឺឆ្លងនេះ។ តាំងតែពីដើមមក ប្រទេសចិនបានប្រកាន់ខ្ជាប់ទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិ ប្រកាន់នូវអាកប្បកិរិយាបើកទូលាយ តម្លាភាព និងទំនូលខុសត្រូវ បានប្រកាសន៍ទាន់ពេលវេលានូវព័ត៌មានពាក់ព័ន្ធនឹងជំងឺឆ្លងនេះ បានចែករំលែកបទពិសោធរបស់ខ្លួនស្តីពីការងារបង្ការ ទប់ស្កាត់ ព្យាបាលជំងឺនេះជាមួយអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិមិនដែលលាក់បាំងឡើយ ។ កិច្ចខិតខំរបស់ចិនទាំងនេះទទួលបានការទទួលស្គាល់ជាទូទៅនិងការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

ខាងក្រោមនេះ ជាចំណែកខ្លះៗនៃកំណត់ត្រាស្តីពីការងារកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ Covid-19របស់ប្រទេសចិន៖

ចុងខែធ្នូ ឆ្នាំ 2019

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងទីក្រុងWuhanខេត្តHubei បានរកឃើញករណីជំងឺរលាកសួតបង្កដោយមូលហេតុមិនច្បាស់។

ថ្ងៃទី ៣ ខែមករា ឆ្នាំ2020

ចាប់ពីថ្ងៃនេះតទៅ ប្រទេសចិនចាប់ផ្តើមប្រកាសព័ត៌មានពាក់ព័ន្ធនឹងជំងឺ Covid-19ដោយទាន់ពេលវេលានិងជាទៀងទាត់ទៅកាន់អង្គការសុខភាពពិភពលោក ប្រទេសពាក់ព័ន្ធ និងអង្គការក្នុងតំបន់។

ថ្ងៃទី ២៨ ខែមករា ឆ្នាំ2020

ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតលើកដំបូងដើម្បីជូនដំណឹងស្តីអំពីសភាពការណ៍ឆ្លងនៃជំងឺ Covid-19 ជូនបណ្តាឯកអគ្គរាជទូតរដ្ឋទូតបរទេសប្រចាំនៅចិន។ អង្គទូតនិងតំណាងទូតប្រទេសជាច្រើនបានចូលរួមហើយសុទ្ធតែបានវាយតម្លៃយ៉ាងវិជ្ជមាននិងបានកោតសរសើថា រដ្ឋាភិបាលចិនបានបង្ហាញនូវអាកប្បកិរិយាបើកទូលាយ តម្លាភាពនិងទំនួលខុសត្រូវកម្រិតខ្ពស់។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ