ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកក្រុង Wuhan សប្បាយរីករាយខ្លាំងចំពោះការបើកទីក្រុងឡើងវិញ និងរំពឹងថាស្រុកកំណើតរបស់ខ្លួននឹងកាន់តែស្រស់ស្អាតកាន់តែល្អ

2020-04-08 16:38:54

នៅវេលាម៉ោង 0 ថ្ងៃទី ៨ ខែមេសាឆ្នាំ២០២០ ទីក្រុង វូហាន ខេត្ត ហ៊ូប៉ី ប្រទេសចិនបានលុបចោលវិធានការបិទច្រកចេញចូលក្រុងទាំងស្រុង។ ពីរដូវរងាដល់រដូវផ្ការីក ទីក្រុងមួយនេះកំពុងភ្ញាក់ឡើងវិញជាបណ្តើៗ។ តាមដងវិថីរបស់ក្រុងវូហាន អ្នកក្រុងបានរៀបរាប់ពីចំណាប់អារម្មរបស់ខ្លួនចំពោះការលុបចោលវិធានការ “បិទទីក្រុង”។

លោក Xiaរំភើបយ៉ាងខ្លាំងពេលនិយាយដល់រឿងនេះ។ លោកបានប្រាប់ថា ៖ “យើងជឿជាក់យ៉ាងម៉ុតមាំថានឹងយកឈ្នះលើជំងឺឆ្លង ឥឡូវនេះបានសម្រេចពិតមែន។ វូហាននឹងកាន់តែល្អទៅៗ។”

ទីក្រុងដែលធ្លាប់បិទជាបណ្តោះអាសន្ន ឥឡូវបានដំណើរការឡើងវិញ ការចូលធ្វើការឡើងវិញ និងជំរុញឱ្យខ្សែសង្វាក់ផលិតកម្មដំណើរការឡើងវិញជាបណ្តើៗ។ ពេលនិយាយដល់ផែនការអនាគត លោកWU អ្នកគ្រប់គ្រងក្នុងរោងចក្រមួយបានប្រាប់ថា “បញ្ហាដែលខ្ញុំចង់ធ្វើជាបន្ទាន់បំផុតគឺសុំលិខិតអនុញ្ញាតឱ្យរោងចក្រដំណើរការឡើងវិញ។” ចំណែកលោក Ma បានថ្លែងថា នឹងខំធ្វើការងារឱ្យបានល្អ។

ដំណាក់កាលពិសេសនៃការបិទទីក្រុងកន្លងទៅនេះ ក៏បានបន្ថែមនូវមនោសញ្ចេតនារបស់អ្នកក្រុងចំពោះស្រុកកំណើតរបស់ខ្លួនផងដែរ។ លោកស្រីChen បាននិយាយថា ៖ “កន្លែងខុសគ្នានៃវូហាននាពេលនេះគឺ ទីក្រុងមានសោភណភាពស្រស់ស្អាតឡើងវិញបន្ទាប់ពីបានរងការលុកលុយពីជំងឺឆ្លង ឥឡូវក្រុងយើងបានជាសះស្បើយហើយ នឹងកាន់តែស្អាតជាងមុន។ ”

លោកស្រី Liu បានបង្ហាញនូវការអញ្ជើញដ៏ស្មោះអស់ពីចិត្តដល់បណ្តាបងប្អូនជនរួមជាតិនិងភ្ញៀវអន្តរជាតិថា “បន្ទាប់ពីជំងឺឆ្លងបានបញ្ចប់ ស្វាគមន៍លោកអ្នកមកលេងទីក្រុងវូហាន! ដើម្បីទទួលអារម្មណ៍ពីភាពរាក់ទាក់របស់ពួកយើង!”



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ