ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដាក់ចេញវិធានការមួយចំនួន ដើម្បីលំនឹងសភាពទូទៅនៃពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិ

2020-04-08 15:43:20

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងសន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី ៧ ខែមេសា ដោយបានដាក់ចេញវិធានការមួយចំនួន ដូចជាបង្កើនការបង្កើតតំបន់សាកល្បងចម្រុះផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនចំនួន ៤៦ ថែមទៀត និងគាំទ្រដល់ពាណិជ្ជកម្មផ្នែកកែច្នៃជាដើម ដើម្បីទប់ទល់នឹងការប៉ះពាល់ពីជំងឺកូវីដ ១៩ យ៉ាងសកម្ម លំនឹងសភាពទូទៅនៃពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិ ក៏ដូចជាបានសម្រេចថា ពន្យារពេលអនុវត្តគោលនយោបាយហិរញ្ញវត្ថុដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងកាត់បន្ថយពន្ធដារមួយចំនួនចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។

សន្និសីទលើកនេះបានសម្រេចថានឹងពង្រីកក្របខ័ណ្ឌនៃឧស្សាហកម្មទុនវិនិយោគអន្តរជាតិ ។ ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១២៧ នឹងរៀបចំធ្វើឡើងតាមអនឡាញនៅពាក់កណ្តាលនិងចុងខែមិថុនា ឆ្នាំ២០២០ ។

សន្និសីទនេះបានបញ្ជាក់ថា ត្រូវខិតខំប្រឹងប្រែងពេញទំហឹងដើម្បីសម្រេចការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនិងផ្លូវអាកាស ក្នុងន័យលំនឹងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិនិងការស្តារផលិតកម្មឡើងវិញ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ