ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

WHO នឹងចេញសេចក្តីណែនាំអំពីការពាក់ម៉ាស់ ខណៈអ៊ីតាលីនិងកាណាដាលើកទឹកចិត្តប្រជាពលរដ្ឋឱ្យពាក់ម៉ាស់

2020-04-07 16:01:33

ថ្ងៃទី ៦ ខែមេសាតាមម៉ោងក្នុងតំបន់ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានថ្លែងថា WHO កំពុងវាយតម្លៃជាទូទៅលើការប្រើប្រាស់ម៉ាស់វេជ្ជសាស្ត្រនិងម៉ាស់ធម្មតា ហើយនឹងចេញសេចក្តីណែនាំនិងស្តង់ដានៅពេលខាងមុខនេះ ដើម្បីគាំទ្របណ្តាប្រទេសនានាធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធ។

ថ្ងៃដដែល លោក Enrico Rossi អភិបាលខេត្ត Tuscany ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឱ្យពលរដ្ឋចាំបាច់ត្រូវពាក់ម៉ាស់នៅពេលចេញទៅខាងក្រៅ។ គិតត្រឹមពេលបច្ចុប្បន្ននេះ នៅអ៊ីតាលីមានខេត្តចំនួន ៣ បានអនុវត្តរួចរាល់ហើយនូវបទបញ្ជាបង្ខំឱ្យពាក់ម៉ាស់។

ដោយឡែក លោកស្រី Theresa Tam ឧត្តមមន្ត្រីវេជ្ជសាស្ត្រនៃសហព័ន្ធកាណាដាក៏បានទទួលស្គាល់ក្នុងសន្និសីទកាសែតប្រចាំថ្ងៃនាថ្ងៃទី ៦ មេសាថា ការពាក់ម៉ាស់មានអំណោយផលដល់ការបង្ការការរាតត្បាតនៃជំងឺឆ្លង។ នេះជាលើកទីមួយដែលមន្ត្រីផ្នែកវេជ្ជសាស្ត្ររដ្ឋាភិបាលកាណាដាលើកទឹកចិត្តដល់មហាជនឱ្យពាក់ម៉ាស់គ្រប់គ្នា បន្ទាប់ពីការផ្ទុះជំងឺកូវីដ-19នៅប្រទេសនេះមក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ