ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កាណាដានិងអាមេរិកបានឯកភាពគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញសម្ភារៈវេជ្ជសាស្ត្រទៅកាណាដា

2020-04-07 15:02:28

ថ្ងៃទី ៦ ខែមេសាតាមម៉ោងក្នុងតំបន់ លោក François-Philippe Champagne រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាបានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា ប្រទេសកាណាដានិងអាមេរិកបានឈានដល់គំនិតឯកភាពគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញសម្ភារៈវេជ្ជសាស្ត្រសម្ភារៈបង្ការការពារផ្ទាល់ខ្លួនទៅកាណាដា។

តាមសេចក្តីជូនដំណឹងនៃរដ្ឋាភិបាលកាណាដាបានឱ្យដឹងថា ថ្ងៃដដែល លោក Champagneបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក អំពីសភាពការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-19 នាពេលបច្ចុប្បន្ន។ ភាគីទាំងពីរបានយល់ឃើញថា ប្រទេសទាំងពីរត្រូវបន្តរក្សាការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការគ្នា៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ