ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិនសង្កត់ធ្ងន់ថា នឹងបន្តខិតខំបង្ការការរាតត្បាតនៃជំងឺកូវីដ-19តទៅទៀត

2020-04-06 16:43:52

ករណីឆ្លងជំងឺកូវីដ-19 នៅទូទាំងពិភពលោកបានលើសពី ១ លានករណីហើយ។ កាលពីថ្ងៃទី ៥ ខែមេសា លោក MiFeng អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិចិនបានសង្កត់ធ្ងន់នៅទីក្រុងប៉េកាំងថា ការរាតត្បាតនៃជំងឺកូវីដ-19នៅក្រៅប្រទេសបានដាក់សម្ពាធលើការងារបង្ការ គ្រប់គ្រង ជួយសង្គ្រោះ និងសមត្ថភាពធ្វើតេស្ត៍លើបណ្តាទីក្រុងជាច្រកចូលដែនរបស់ចិន ដូចនេះ ស្ថាប័នពាក់ព័ន្ធត្រូវបន្តខិតខំបង្ការនិងទប់ទល់ការរាតត្បាតនៃជំងឺឆ្លងតទៅទៀត។

ក្នុងសន្និសីទប្រចាំថ្ងៃនៃយន្តការរួមគ្នាបង្ការនិងគ្រប់គ្រងជំងឺកូវីដ-19 នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននាថ្ងៃដដែល លោកបានថ្លែងថា យោងតាមការប្រកាសថ្មីបំផុតនៃអង្គការសុខភាពពិភពលោក គិតត្រឹមខណៈពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-19នៅទូទាំងពិភពលោកបានលើសពី ១ លាន ករណី ដែលបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ត្រូវស្វែងរក ធ្វើតេស្ត ដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលករណីឆ្លងនីមួយៗ ត្រូវតាមដានអ្នកធ្លាប់ប៉ះពាល់គ្រប់រូប។ ត្រូវបន្តរក្សាការខិតខំធ្វើការងារបង្ការនិងគ្រប់គ្រង។ ការងារគ្រប់វិស័យដូចជា ការធ្វើចត្តាឡីស័កក្នុងពេលចូលដែន ការដឹកជញ្ជូននិងប្តូរទីតាំង ការពិនិត្យខាងវេជ្ជសាស្ត្រ ការបង្ការគ្រប់គ្រងតាមសហគមន៍ជាដើម ត្រូវធ្វើការងារទាំងនេះឱ្យបានល្អ កុំធ្វេសប្រហែសឱ្យសោះ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ