ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតនឹងរៀបចំធ្វើសន្និសីទស្តីពីអូពិក+ នៅថ្ងៃទី៩ ខែមេសា ដើម្បីពិភាក្សាពីបញ្ហាតម្លៃប្រេងអន្តរជាតិជាដើម

2020-04-06 16:30:16

ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតបានដកស្រង់ពាក្យសម្តីរបស់មន្ត្រីមួយរូបកាលពីថ្ងៃទី ៥ ខែមេសាថា ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតនឹងបើកធ្វើសន្និសីទវីដេអូខុនហ្វឺរិនស្តីពីអូពិក+ នៅថ្ងៃទី ៩ ខែមេសា ។ សមាជិកនៃអង្គការប្រទេសនាំចេញប្រេងហៅកាតកាត់ថាអូពិកដែលមានប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតជាតំណាង នឹងជួបពិភាក្សាការងារជុំវិញបញ្ហាធ្វើយ៉ាងដូចម្តេចដើម្បីលំនឹងស្ថិរភាពទីផ្សារប្រេងឆៅអន្តរជាតិជាដើម ជាមួយប្រទេសផលិតប្រេងក្រៅពីអង្កការអូពិកដែលមានប្រទេសរុស្ស៊ីជាតំណាង ។

មន្ត្រីរូបនេះបានថ្លែងថា ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតរំពឹងទុកថា សន្និសីទលើកនេះអាចចៀសវាងការបរាជ័យនៃកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងកាត់បន្ថយផលិតភាពប្រេងឆៅកាលពីដើមខែមីនាព្រមទាំងការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃប្រេងអន្តរជាតិដោយសារការមិនសហការគ្នាពីសំណាក់រុស្ស៊ី។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ