ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សភាពបាត់បង់ការងារនៅអាមេរិកមិនធ្លាប់ជួបកាលពីមុន ប្រជាជនដែលបាត់បង់ការងារនឹងឡើងដល់ ២០ លាននាក់

2020-04-06 16:20:11

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយដំណឹងថា អាមេរិកកំពុងប្រឈមសភាពបាត់បង់ការងារដែលមិនធ្លាប់មានកាលពីមុនដោយសាររងផលប៉ពាល់ពីជំងឺកូវីដ ១៩ ។ គិតរហូតដល់ចុងខែមីនា អត្រានៃការបាត់បង់ការងារនៅអាមេរិកបានឡើងដល់ ៤.៤% ។ ប្រជាជនអាមេរិកយ៉ាងហោចណាស់ ១០ លាននាក់បានបាត់បង់ការងារ។ តាមការប៉ាន់ប្រមាណ ប្រជាជនដែលបាត់បង់ការងារនឹងឡើងដល់ ២០ លាននាក់ ។

កាសែត« The Wall Street Journal»អាមេរិកបានផ្សាយដំណឹងថា៖ រឿងដែលបានកើតឡើងក្នុងរយៈពេលមួយខែកន្លងទៅនេះជារឿងដែលអាមេរិកមិនធ្លាប់ជួបកាលពីមុន ។” សហគ្រាសដួលរលំយ៉ាងឆាប់រហ័សហើយការរងផលប៉ះពាល់យ៉ាងខ្លាំង បានធ្វើឱ្យក្រុមហ៊ុនអាមេរិកយ៉ាងច្រើនទប់ទល់មិនបាន ។

កាសែត« The Wall Street » អាមេរិកបានដកស្រង់ការវិភាគរបស់លោក Constance Hunter សេដ្ឋវិទូរបស់ក្រុមហុន KPMG LLP បានបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ទោះបីជាស្ថាប័នការងារនៃរដ្ឋជាច្រើនបានថ្លែងថានឹងចាត់វិធានការជាបន្ទាន់ដើម្បីទប់ទល់នឹងកំណើននៃតម្រូវការថវិកាជួយសង្គ្រោះខណៈពេលបាត់បង់ការងារក៏ដោយ ប៉ុន្តែសភាពបែបនេះគឺហួសពីសមត្ថភាពដោះស្រាយនៃស្ថាប័នជាច្រើន ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ