ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទឧក្រិដ្ឋគុំខឹងជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិកកើនឡើងកាន់តែច្រើន

2020-04-06 15:54:35

ថ្ងៃទី ៥ ខែមេសា ប៉ូលីសក្រុងញូវយ៉កសហរដ្ឋអាមេរិកបានបង្ហើបឱ្យដឹងថា ក្មេងស្រី៣នាក់ត្រូវចោទប្រកាន់ពីបទបង្កឧក្រិដ្ឋចងគំនុំដោយបានរួមគ្នាវាយស្ត្រីអាស៊ីម្នាក់ដែលមានអាយុ ៥១ ឆ្នាំក្នុងរថយន្តក្រុងកាលពីថ្ងៃទី ២៨ មីនា ។ កាលពីថ្ងៃនោះ ក្នុងរថយន្តក្រុងមួយនៅសង្កាត់ Bronx ក្រុងញូវយ៉ក ស្ត្រីជនជាតិអាស៊ីនោះបានត្រូវក្មេងស្រីជំទង់ ៤ នាក់យកឆត្រវាយលើក្បាល និងត្រូវជេរប្រមាថបែបរើសអើងជនជាតិអាស៊ី។ ប៉ូលីសចាប់បានជនបង្ករឿង ៣ នាក់ហើយកំពុងស៊ើបរកជនបង្ករឿងទី៤។

ប៉ូលីសញូវយ៉កបានបន្ថែមថា បន្ទាប់ពីជំងឺកូវីដ-19 ចាប់ផ្តើមរីករាលដាលជាទូទៅនៅអាមេរិកពីខែមីនាមក ទីក្រុងញូវយ៉កកើតមានបទឧក្រិដ្ឋចំនួន ១១ ករណីដែលសំដៅចំពោះជនជាតិអាស៊ី តួលេខនេះបានកើនជាងឆ្នាំមុនៗ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ