ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិនមិនធ្លាប់ហើយក៏មិនអាចដាក់កំហិតការនាំចេញសម្ភារៈវេជ្ជសាស្ត្រឡើយ

2020-04-06 15:48:24

អ្នកទទួលខុសត្រូវនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ៥ ខែមេសាថា ប្រទេសចិនមិនធ្លាប់ហើយក៏មិនអាចដាក់កំហិតការនាំចេញសម្ភារៈវេជ្ជសាស្ត្រឡើយ ។ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពនៃសម្ភារៈវេជ្ជសាស្ត្រជាប់រហូត ។ ការបង្កើនការពិនិត្យនិងគ្រប់គ្រងគុណភាពនៃសម្ភារៈវេជ្ជសាស្ត្រគឺមានសារៈសំខាន់ក្រៃលែងក្នុងខណៈពេលពិសេសនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ។

ថ្លែងក្នុងសន្និសីទកាសែតនៃគណៈកម្មាធិការយន្តការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនក្នុងថ្ងៃដដែលនោះ លោកJiang Fan មន្ត្រីនៃក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ប្រទេសចិនបានដាក់ចេញសេចក្តីប្រកាសមួយក្នុងគោលបំណងគ្រប់គ្រងគុណភាពនៃផលិតផលយ៉ាងតឹងរ៉ឹង ធ្វើឱ្យការនាំចេញមានរបៀបរៀបរយ ក្នុងន័យធ្វើឱ្យសម្ភារៈវេជ្ជសាស្ត្រចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើសកលលោក ។ នេះជាជំហរម៉ឺងម៉ាត់របស់ចិនក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើពិភពលោក ហើយក៏ជាការទទួលខុសត្រូវដោយម្ចាស់ការនៃប្រទេសធំមួយដែលមានទំនួសខុសត្រូវផងដែរ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ